Close

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

សៀមរាប៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងថា ដើម្បីជំរុញការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមពីវិស័យឯកជនបានទេ ហើយក្នុងនោះវិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ។

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

នាឱកាសនោះ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះសម្ដេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពដល់ការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ ពិសេសវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប តាមរយៈការដាក់ចេញនូវវិធានការដែលជាដំណោះស្រាយជាបន្តបន្ទាប់បានយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ស្របតាមសំណូមពររបស់ផ្នែកឯកជន និងដោយមានក្រសួងទេសចរណ៍ជាសេនាធិការ។

ឯកឧត្តម ថោង ខុន បន្តថា វិស័យឯកជនត្រូវរូតរះពង្រឹងសេវាកម្ម និងគុណភាពផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសនោះគឺការបន្ទាបតម្លៃ ប៉ុន្តែនេះមិនមែនមានន័យថា បន្ទាប់រហូតដល់ខាតទេ ប៉ុន្តែជាការកាត់បន្ថយពីចំណេញច្រើនមកចំណេញតិច ដែលន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីសង្តត់ធ្ងន់ថា ធ្វើយ៉ាងណាដើម្បីបានរស់សិន ព្រោះអីពិតណាស់ក្រោយវិបត្តិកូវីដ១៩ គេបានប្រាប់ច្បាស់ណាស់ថា ទីផ្សារទេសចរណ៍តូចចង្អៀត និងការប្រកួតប្រជែងខ្ពស់។

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

ឯកឧត្តម សង្កត់ធ្ងន់ទៀតថា កម្ពុជាត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីសម្រេចទិសដៅអនាគតដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំការអភិវឌ្ឍវិស័យទេសចរណ៍ ដែលគ្រប់គ្រងឱ្យបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍរបស់ខ្លួន។

ឯកឧត្តមបន្ថែមថា ឈរលើស្មារតីនេះ ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព៕


ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ