Close

Manchester United ស្គាល់រសជាតិពានលើកដំបូងក្នុងរយៈពេល៦ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
Manchester United ស្គាល់រសជាតិពានលើកដំបូងក្នុងរយៈពេល៦ឆ្នាំ Manchester United ស្គាល់រសជាតិពានលើកដំបូងក្នុងរយៈពេល៦ឆ្នាំ

(បាល់ទាត់)​ : នៅទីបំផុត! ក្រុមបិសាចក្រហម Manchester United បានត្រឡប់មករកភាពខ្លាំងរបស់ខ្លួនវិញហើយ ដោយស្គាល់រសជាតិពានជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ បន្ទាប់ពីយកឈ្នះគូប្រជែងក្នុងលីគគឺក្រុមសារិកាព្រៃ Newcastle ក្នុងលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup កាលពីយប់មិញនេះ។

មែនទែនទៅ ក្លិបបិសាចក្រហមដែលជាម្ចាស់ពានរង្វាន់ Premier League ១៣សម័យកាល និងជាក្លិបដ៏ល្បីមួយនៅលើពិភពលោក មិនដែលឈ្នះពានរង្វាន់ណាមួយឡើយ ចាប់តាំងពីលោក Jose Mourinho បានចាកចេញ ហើយពានរង្វាន់ចុងក្រោយដែលពួកគេទទួលបានគឺពាន Europa League ក្នុងឆ្នាំ ២០១៧។

ងាកមកមើលការប្រកួតយប់មិញនេះ ក្រុមដែលដឹកនាំដោយលោក Erik Ten Hag ធ្វើបានល្អមែនទែន ដែលអាចរកគ្រាប់បាល់ចំនួន ២គ្រាប់ ខណៈ ក្រុមសារិកាព្រៃ មិនអាចស៊ុតទំលុះសំណាញ់ទីរបស់ Man United បាននោះទេ។ ២គ្រាប់របស់បិសាចក្រហម រកបានដោយខ្សែបម្រើឆ្នើម Casemiro និងកីឡាករវ័យក្មេងកំពុងឡើងជើង Marcus Rasford។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ Man United នៅសល់ពានរង្វាន់ចំនួន៣ ទៀតនៅក្នុងដៃ ដែលមានដូចជា ពានរង្វាន់ FA CUP, Premier League និងពានរង្វាន់ UFFA Europa League ដែលទើបតែទម្លាក់ Barcelona កាលពីពាក់កណ្ដាលសប្ដាហ៍មុន៕

អត្ថបទទាក់ទង