Close

លោក Trump គាំទ្រឱ្យការប្រើប្រាស់កញ្ឆា ស្របច្បាប់នៅក្នុងរដ្ឋ Florida

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump គាំទ្រឱ្យការប្រើប្រាស់កញ្ឆា ស្របច្បាប់នៅក្នុងរដ្ឋ Florida លោក Trump គាំទ្រឱ្យការប្រើប្រាស់កញ្ឆា ស្របច្បាប់នៅក្នុងរដ្ឋ Florida

បរទេស៖ លោក Donald Trump អតីតប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក បានផ្តល់សញ្ញាថា លោកនឹងបោះឆ្នោតគាំទ្រ ចំពោះការប្រើប្រាស់កញ្ឆាស្របច្បាប់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងរដ្ឋ Florida ដែលជាស្រុកកំណើតរបស់លោក មុនពេលការបោះឆ្នោតលើបញ្ហានេះនៅក្នុងខែវិច្ឆិកា។

Republican presidential nominee former President Donald Trump speaks with Moms for Liberty co-founder Tiffany Justice during an event at the group’s annual convention in Washington, Friday, Aug. 30, 2024. (AP Photo/Jose Luis Magana)

បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានសរសេរនៅលើបណ្តាញ សង្គម Truth Social របស់លោក ថា អ្នកបោះឆ្នោតទំនងជានឹងអនុម័តវិធានការ «ថាតើមនុស្សចូលចិត្តវាឬអត់ ហើយដូច្នេះ វាគួរតែត្រូវបានធ្វើឱ្យបានត្រឹមត្រូវ និងស្របច្បាប់» ។

លោក Trump បាននិយាយទៀតថា «គ្មានរណាម្នាក់ជាឧក្រិដ្ឋជននៅក្នុងរដ្ឋផ្លរីដា នៅពេលដែលរឿងនេះស្របច្បាប់នៅក្នុងរដ្ឋជាច្រើនទៀត»។

ជំហររបស់អតីតប្រធានាធិបតីអាមេរិករូបនេះ បានធ្វើឱ្យលោក មានជម្លោះជាមួយឥស្សរជនជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋរួមទាំងអភិបាលរដ្ឋផ្លរីដា លោក Ron DeSantis ដែលបានប្រឆាំងដាច់ខាតថា «ការធ្វើឱ្យស្របច្បាប់ការប្រើប្រាស់កញ្ឆាកនឹងធ្វើឱ្យកាន់តែអាក្រក់សម្រាប់គុណភាពជីវិតរស់នៅ» ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កញ្ឆាគឺជាឱសថត្រូវបានគេប្រើប្រាស់ស្របច្បាប់ក្នុងរដ្ឋ Florida ក្នុងឆ្នាំ ២០១៦ ។ ដោយឡែក កញ្ឆា (Cannabis) នេះ ត្រូវបានប្រើប្រាស់សម្រាប់ផ្ទាល់ខ្លួន និងផ្នែកវេជ្ជសាស្រ្តគឺស្របច្បាប់នៅក្នុងរដ្ឋចំនួន ២៤ របស់សហរដ្ឋអាមេរិក ខណៈ រដ្ឋចំនួន ១៤ ទៀតបានធ្វើឱ្យកញ្ឆាវេជ្ជសាស្រ្តស្របច្បាប់។នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ។

យ៉ាងណាក៏ដោយ លោក Trump កំពុងឈរឈ្មោះប្រកួតប្រជែងដំណែងប្រធានាធិបតីអាណត្តិថ្មី តទល់នឹងអនុប្រធានាធិបតីលោកស្រី Kamala Harris ដែលកំពុងកាន់អំណាច និងជាបេក្ខភាពគណបក្សប្រជាធិបតេយ្យ បាននិយាយថា« ត្រូវតែមានច្បាប់សម្រាប់ប្រើប្រាស់កញ្ឆាដើម្បីហាមឃាត់ការប្រើប្រាស់វានៅកន្លែងសាធារណៈ ដូច្នេះយើងមិនធុំក្លិនកញ្ឆានៅគ្រប់ទីកន្លែងដែលយើងទៅ ដូចជាយើងធ្វើនៅក្នុងទីក្រុងជាច្រើនដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ»។

ទោះជាយ៉ាងណា លោក DeSantis បានអះអាងថា ការធ្វើឱ្យកញ្ឆាស្របច្បាប់សម្រាប់ការប្រើប្រាស់កម្សាន្ត នឹងប្រែក្លាយរដ្ឋផ្លរីដា ទៅជាសាន់ហ្វ្រាន់ស៊ីស្កូ ឬឈីកាហ្គោ ដែលជាទីក្រុងទាំងពីរនៅក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ៕

អត្ថបទទាក់ទង