Close

ដុតកម្ទេចបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួនជាង ៤០០០ គីឡូក្រាម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
ដុតកម្ទេចបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួនជាង ៤០០០ គីឡូក្រាម ដុតកម្ទេចបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួនជាង ៤០០០ គីឡូក្រាម

ភ្នំពេញ៖ ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អង្គភាពគយនិងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់មាន់និងសាច់ទាបង្កកចំនួន ៣ ករណី ស្មើនឹង ៤ ២៣៩ គីឡូក្រាម ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង។

ដុតកម្ទេចបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួនជាង៤០០០ គីឡូក្រាម

ប្រភពដដែលបន្តថា ជើងទាបង្កក ១ ៦០០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពដដែល ចុងស្លាបមាន់បង្កក ២ ៤០០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕

ដុតកម្ទេចបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួនជាង៤០០០ គីឡូក្រាម