Close

មន្ត្រីកំពូលហាម៉ាស់អំពាវនាវឱ្យបំផ្ទុះគ្រាប់បែក «ធ្វើអត្តឃាត» នៅ West Bank ខណៈអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ ១០ នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មន្ត្រីកំពូលហាម៉ាស់អំពាវនាវឱ្យបំផ្ទុះគ្រាប់បែក «ធ្វើអត្តឃាត» នៅ West Bank ខណៈអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ ១០ នាក់ មន្ត្រីកំពូលហាម៉ាស់អំពាវនាវឱ្យបំផ្ទុះគ្រាប់បែក «ធ្វើអត្តឃាត» នៅ West Bank ខណៈអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ ១០ នាក់

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយប្រទេសអារ៉ាប់បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កំពូលរបស់ក្រុមហាម៉ាស់ លោក Khaled Mashal បានអំពាវនាវកាលពីថ្ងៃពុធឱ្យបន្តការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅតំបន់ West Bank និងបានលើកទឹកចិត្តឱ្យប្រជាជនប៉ាឡេស្ទីន និងអ្នកគាំទ្របុព្វហេតុប៉ាឡេស្ទីន ឱ្យចូលរួមក្នុង «ការតស៊ូពិតប្រាកដប្រឆាំងនឹង Zionist» ។

យោងតាមសារព័ត៌មាន Sky News Arabia ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី លោក Mashaal បាននិយាយថា ក្រុមភេរវករ Hamas ចង់ ត្រឡប់ទៅប្រតិបត្តិការ« ធ្វើអត្តឃាតវិញ» ។

លោក Mashaal ថ្លែងថា៖« ពួកគេកំពុងប្រយុទ្ធជាមួយយើងដោយជម្លោះបើកចំហ ហើយយើងកំពុងប្រឈមមុខជាមួយពួកគេ »។ លោកបាននិយាយបន្តថា “ខ្មាំងសត្រូវបានបើកជម្លោះលើគ្រប់វិស័យ ស្វែងរកយើងទាំងអស់គ្នា មិនថាយើងប្រយុទ្ធឬអត់ទេ”។

កាលពីដើមខែសីហា ក្រុមហាម៉ាស់បានអះអាងទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Tel Aviv ជាការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងជាប្រតិបត្តិការរួមគ្នាជាមួយក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ហើយបានប្តេជ្ញាថា ការវាយប្រហារស្រដៀងគ្នានឹងបន្តកើតមានទៀត។

មន្ត្រីកំពូលហាម៉ាស់អំពាវនាវឱ្យបំផ្ទុះគ្រាប់បែក«ធ្វើអត្តឃាត»នៅ West Bank ខណៈអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ ១០ នាក់

នៅពេលនោះ មានមនុស្សម្នាក់បានរងរបួសស្រាល បន្ទាប់ពីគ្រាប់បែកបានបំផ្ទុះចេញពីកាបូបស្ពាយរបស់បុរសម្នាក់ បាន ធ្វើឱ្យបុរសនោះស្លាប់ភ្លាមៗ។

សង្គ្រាមជាមួយអ៊ីស្រាអែលនៅហ្គាហ្សា ក៏ដូចជាការវាយឆ្មក់របស់ កងកម្លាំងប្រទេសអ៊ីស្រាអែល (IDF) ជាញឹកញាប់ប្រឆាំងនឹងប្រទេសប៉ាឡេស្ទីននៅតំបន់ West Bank ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuter នៅថ្ងៃទី ២៩ ខែសីហា នេះ បានឱ្យដឹងថា កងកម្លាំងប្រទេសអ៊ីស្រាអែលបានបើកប្រតិបត្តិការដ៏ធំមួយនៅតំបន់ West Bank បានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសយ៉ាងហោចណាស់ ១០ នាក់ ដោយបានធ្វើការចាប់ខ្លួន និងបិទទីក្រុង Jenin ។

ប្រតិបត្តិការដែលកំពុងបន្តគឺស្ថិតក្នុងចំណោមប្រតិបត្តិការដ៏ធំបំផុតនៅតំបន់ West Bank ក្នុងរយៈពេលជាច្រើនខែ ។ ជម្លោះប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានគេមើលឃើញថា កាន់តែរីកធំហួសពីសង្គ្រាមនៅតំបន់ហ្គាហ្សា បន្ទាប់ពីមាការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងបណ្ដេញក្រុមសកម្មប្រយុទ្ធនៅ តំបន់ West Bank ដើម្បីការពារការវាយប្រហារ ខណៈដែលប៉ាឡេស្ទីនបារម្ភថា ខ្លួនមានបំណងពង្រីកសង្រ្គាម និងបណ្តេញពួកគេចេញពីទឹកដីដែលពួកគេចង់បានសម្រាប់រដ្ឋនាពេលអនាគត៕

មន្ត្រីកំពូលហាម៉ាស់អំពាវនាវឱ្យបំផ្ទុះគ្រាប់បែក«ធ្វើអត្តឃាត»នៅ West Bank ខណៈអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ ១០ នាក់