Close

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅអាមេរិកព្យាយាមមិនឱ្យលោកស្រី Harris ថ្លែងសុន្ទរកថានៅរដ្ឋ Chicago

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅអាមេរិកព្យាយាមមិនឱ្យលោកស្រី Harris ថ្លែងសុន្ទរកថានៅរដ្ឋ Chicago ក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅអាមេរិកព្យាយាមមិនឱ្យលោកស្រី Harris ថ្លែងសុន្ទរកថានៅរដ្ឋ Chicago

បរទេស៖ ក្រុមបាតុករដែលគាំទ្រប្រទេសប៉ាឡេស្ទីនបានព្រមាន លោកស្រី Kamala Harris ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សានឹងធ្វើឱ្យគ្មានតម្លៃសម្រាប់ការបោះឆ្នោតរបស់លោកស្រី ខណៈសង្គ្រាមនេះ ជាស្រមោលនៃការឡើង «កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាំមេរិក» របស់លោកស្រី ក្នុងនាមជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។

តាមការចុះផ្សាយរបស់សារព័ត៌មាន FINANCIAL TIMES នៅថ្ងៃសុក្រនេះ ឱ្យដឹងថា ក្រុមបាតុករដែលគាំទ្រប្រទេសប៉ាឡេស្ទីនបានដើរដង្ហែដ៏ធំមួយឆ្លងកាត់ទីក្រុង Chicago នៅយប់ថ្ងៃព្រហស្បតិ៍។ អ្នករៀបចំក្បួនដង្ហែរម្នាក់ បាននិយាយថា ការហែក្បួននេះបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ស្របគ្នាជាមួយនឹងសុន្ទរកថារបស់លោកស្រី Harris ថ្លែងទៅកាន់មហាសន្និបាតជាតិប្រជាធិបតេយ្យនៅក្បែរនោះ ជាមួយនឹងការយាមកាមយ៉ាងតឹងរឹង ។

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅអាមេរិកព្យាយាមមិនឱ្យលោកស្រី Harris ថ្លែងសុន្ទរកថានៅរដ្ឋ Chicago

ការគាំទ្ររបស់រដ្ឋបាល លោក Biden-Harris សម្រាប់ប្រទេសអ៊ីស្រាអែលធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាបានបណ្តាលឱ្យមានការបែកបាក់យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រជាធិបតេយ្យ ប៉ុន្តែមិនមាននៅក្នុងរបៀបវារៈនៃអនុសញ្ញាជាតិប្រជាធិបតេយ្យឆ្នាំ ២០២៤ ( DNC 2024 ) ។ ទោះជាយ៉ាងណា ក្រុមអ្នកតវ៉ា បាននិយាយថា បញ្ហានេះនៅតែគ្មានតម្លៃសម្រាប់លោកស្រី Harris ដើម្បីប្រកួតជាមួយ លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។

ជុំវិញបញ្ហានេះ លោក Rabbi Brant Rosen សហស្ថាបនិកនៃក្រុមប្រឹក្សាសំឡេងជ្វីហ្វសម្រាប់សន្តិភាព Rabbinical Council បាននិយាយថា ការគាំទ្ររបស់ លោកស្រី Harris សម្រាប់បទឈប់បាញ់នៅហ្គាហ្សាដែលលោកស្រី បាននិយាយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺ «គ្មានន័យ» ខណៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់អាវុធដល់អ៊ីស្រាអែល។

គណបក្សប្រជាធិបតេយ្យបានសង្ឃឹមថា ក្រុមបាតុករប្រឆាំងសង្រ្គាមដែលកំពុងរីករាលដាលនេះ នឹងត្រឡប់មកគាំទ្រលោក Harris បន្ទាប់ពីការដកខ្លួនរបស់លោកប្រធានាធិបតី Joe Biden ពីការកួត ប៉ុន្តែវាមិនអាចកើតឡើងនោះទេ។ បាតុករម្នាក់កាលពីថ្ងៃពុធបានបង្ហាញទង់ជាតិប៉ាឡេស្ទីនជាមួយនឹងពាក្យថា «រកសំឡេងឆ្នោតខ្ញុំ»៕

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅអាមេរិកព្យាយាមមិនឱ្យលោកស្រី Harris ថ្លែងសុន្ទរកថានៅរដ្ឋ Chicago