Close

លទ្ធផលចាប់ឆ្នោតពានកម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25 ខណៈក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ស្ថិតក្នុងពូល E

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ កីឡា
លទ្ធផលចាប់ឆ្នោតពានកម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25 ខណៈក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ស្ថិតក្នុងពូល E លទ្ធផលចាប់ឆ្នោតពានកម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25 ខណៈក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ស្ថិតក្នុងពូល E

(បាល់ទាត់)៖ ទីបំផុត!លទ្ធផលចាប់ឆ្នោតការប្រកួតពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25 បានចេញជាផ្លូវការហើយ ខណៈ ក្រុមព្រះខ័នរាជស្វាយរៀង តំណងឲ្យកម្ពុជាយើង ស្ថិតនៅក្នុងពូល E។

តាមរយៈការចាប់ឆ្នោតគឺគេចែកចេញជា ៥ ពូល, ក្នុងនោះមួយពូលអាចមាន ៣ ក្រុម ឬ ៤ ក្រុម, ដោយឡែកព្រះខ័នរាជស្វាយរៀង យើងស្ថិតនៅក្នុងពូល E ដែលរួមមានក្រុម Madura United របស់ឥណ្ឌូណេស៊ី និងក្រុម SP Falcons របស់ម៉ុងហ្គោលី។

លទ្ធផលចាប់ឆ្នោតពានកម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25 ខណៈក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ស្ថិតក្នុងពូល E

ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោតការប្រកួតពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25៖
ពូល A : East Bengal, Nejmeh, Bashundhara Kings, Paro
ពូល B : Al-Arabi, Arkadag, Maziya, Abdysh-Ata Kant
ពូល C : Al-Ahli Club, Al-Fotuwa, Al-Seeb, Hilal Al-Quds
ពូល D : Shan United, Taiwan Steel, Young Elephants
ពូល E : Preah Khan Reach Svay Rieng, Madura United, SP Falcons។

គួរបញ្ជាក់ថា ពានកម្រិតទី៣ ក្នុងតំបន់អាស៊ី AFC Challenge Cup នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មាន ១៨ក្រុមចូលរួម បែងចែកជា៥ពូល ដោយក្នុងមួយពូល A, B, និង C មាន ៤ក្រុម ខណៈពូល D និង E មាន៣ក្រុម៕

លទ្ធផលចាប់ឆ្នោតពានកម្រិតទី៣ ប្រចាំទ្វីប AFC Challenge League 2024-25 ខណៈក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ស្ថិតក្នុងពូល E