Close

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី ក្នុងប្រកួតបើកឆាក ASEAN Club Shopee Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី ក្នុងប្រកួតបើកឆាក ASEAN Club Shopee Cup អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី ក្នុងប្រកួតបើកឆាក ASEAN Club Shopee Cup

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតបើកឆាកពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025)។

គ្រាប់បាល់៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Gabriel Silva Costa នៅនាទីទី១២, Pablo Augusto នៅនាទី១៦ និងកីឡាករ មិន រតនៈ នៅនាទី ៨៦ ខណៈ ២គ្រាប់របស់ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 រកបានដោយអតីតកីឡាករ Manuel Ott នាទីទី៥៥ និងកីឡាករ Safawi Rashid នៅនាទី៩០+។

ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានការប្រកួតជម្រុះមួយគូទៀតដែរ ដោយក្រុម ĐÔNG Á THANH HÓA FC របស់វៀតណាម បានយកឈ្ន ជាមួយ Shan United របស់ពីមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-១ ។

គិតត្រឹមប្រកួតបើកឆាកនេះ ក្រុម ĐÔNG Á THANH HÓA FC របស់វៀតណាម កំពុងឈរកំពូលតាងមាន ៣ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ២, ក្រុម BG Pathum United របស់ថៃ ឈរលេខ៣, PSM របស់ឥណ្ឌូណេស៊ី ឈរលេខ៤, Terengganu របស់ម៉ាឡេស៊ី ឈរលេខ៥ ខណៈ Shan United របស់ពីមីយ៉ាន់ម៉ា ឈរបាតតារាង។

គួរឱ្យដឹងផងដែរថា ក្នុងពានរង្វាន់ Shopee Cup នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A ជាមួយ BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា៕

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី ក្នុងប្រកួតបើកឆាក ASEAN Club Shopee Cup