ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបានបន្តនៅទីក្រុង Doha ប៉ុន្តែអវត្តមានក្រុមហាម៉ាស់
ទីក្រុងTEL AVIV ៖ ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលរៀបចំដោយមន្ត្រីសហរដ្ឋអាមេរិកជា «ដំណាក់កាលចុងក្រោយ» ដើម្បីបញ្ចប់ជម្លោះបានបន្តកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថាចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានកើនដល់ ៤0,000នាក់ ។
នាយក CIA លោក William J. Burns និងអ្នកសម្របសម្រួលសេតវិមានលោក Brett McGurk បានចូលរួមជាមួយមន្ត្រីអ៊ីស្រាអែល ក៏ដូចជាដៃគូសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា សម្រាប់កិច្ចពិភាក្សាថ្មីៗនៅទីក្រុង Doha ក្នុងគោលបំណងបញ្ចប់ជម្លោះ និងនាំយកចំណាប់ខ្មាំងរបស់អ៊ីស្រាអែលមកផ្ទះវិញ។
តំណាងក្រុមហាម៉ាស់មិនបានចូលរួមនោះទេ ព្រោះតែ លោក Ismail Haniyeh ត្រូវបានធ្វើឃាតក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Tehran កាលពីខែមុន ។ លោក Ghazi Hamad សមាជិកនៃក្រុមការទូតរបស់ក្រុមនេះ បានបញ្ជាក់។
ជុំវិញបញ្ហានេះ ប្រទេសអ៊ីស្រាអែលបានបដិសេធក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់នោះទេ ទោះបីជាខ្លួនបានប្រាប់មន្ត្រីអាមេរិកជាឯកជនថា ខ្លួនទទួលខុសត្រូវក៏ដោយ។
ភាពតានតឹងក្នុងតំបន់បានលេចចេញជារូបរាងធំជុំវិញការទូតថ្មីនេះ ខណៈដែលប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ និងគណបក្សនយោបាយបានប្តេជ្ញាវាយប្រហារអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់របស់ Haniyeh ក៏ដូចជាមេបញ្ជាការកំពូលរបស់ Hezbollah Fuad Shukr ។
ប៉ុន្តែមានការចង្អុលបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ដែលថាការចរចាសន្តិភាពឡើងវិញអាចពន្យារពេលការវាយប្រហារថ្មីពីឆ្លងកាត់ព្រំដែនលីបង់។
មនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហេសបូឡាហ៍ ដែលបាននិយាយក្នុងលក្ខខណ្ឌុមិនបញ្ចេញឈ្មោះឱ្យដឹងថ ថា «យើងអាចនិយាយបានថា ក្រុមហេសបូឡាហ៍ នឹងមិនចាប់ផ្តើមប្រតិបត្តិការសងសឹករបស់ខ្លួនក្នុងអំឡុងពេលកិច្ចចរចាកាតាទេ ពីព្រោះក្រុមនេះមិនចង់ទទួលខុសត្រូវចំពោះការរារាំងកិច្ចពិភាក្សា ឬកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ» ។
ប្រភពដដែលបន្តថា «ការសងសឹកអាចរង់ចាំ។ វាមិនបន្ទាន់ ឬមានពេលវេលាកំណត់»។
ក្រុមហាម៉ាស់និយាយថា ខ្លួននឹងធ្វើកិច្ចចរចាឡើងវិញ ប្រសិនបើខ្លួនទទួលបាន «ការប្តេជ្ញាចិត្តច្បាស់លាស់» ពីអ៊ីស្រាអែល លើសំណើចុងក្រោយរបស់ខ្លួន។
លោក Hussam Badran សមាជិកនៃស្លាបនយោបាយរបស់ក្រុមសកម្មប្រយុទ្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាការចរចាត្រូវតែផ្តោតលើការបង្កើត «ផែនការច្បាស់លាស់» ឆ្ពោះទៅរកការអនុវត្តក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងដែលក្រុមហាម៉ាសបានយល់ព្រមកាលពីដើមខែកក្កដា៕