Close

ក្រុមហាម៉ាស់ជំរុញឱ្យអ្នកសម្រុះសម្រួល បង្ហាញផែនការបទឈប់បាញ់នៅហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រុមហាម៉ាស់ជំរុញឱ្យអ្នកសម្រុះសម្រួល បង្ហាញផែនការបទឈប់បាញ់នៅហ្គាហ្សា ក្រុមហាម៉ាស់ជំរុញឱ្យអ្នកសម្រុះសម្រួល បង្ហាញផែនការបទឈប់បាញ់នៅហ្គាហ្សា

បរទេស៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃអាទិត្យបានជំរុញឱ្យអ្នកសម្រុះសម្រួល Gaza (សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ) បង្ហាញផែនការបទឈប់បាញ់ដោយផ្អែកលើការចរចាពីពេលមុន ជាជាងចាប់ផ្តើមការចរចាថ្មីៗ។

ការជំរុញនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សរាប់សិបនាក់នៅឯសាលារៀនមួយដែលជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន DW នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានស្នើឱ្យ អ្នកសម្រុះសម្រួលគួរតែ «បង្ខំ»ឱ្យប្រទេសអ៊ីស្រាអែលឱ្យអនុវត្តតាមដោយគ្មានការពិភាក្សាបន្ថែមទៀត។

ទាំងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ កំពុងត្រូវបានដាក់សម្ពាធដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ឱ្យជួបប្រជុំគ្នាសម្រាប់កិច្ចចរចាថ្មី ដើម្បីបញ្ចប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ កិច្ចប្រជុំកំពូលនេះគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងគែរ ឬទីក្រុងដូហា។

ក្រុមហាម៉ាស់ជំរុញឱ្យអ្នកសម្រុះសម្រួល បង្ហាញផែនការបទឈប់បាញ់នៅហ្គាហ្សា

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បានដាក់លក្ខខណ្ឌលើការចូលរួមរបស់ខ្លួននៅក្នុងកិច្ចចរចា ដោយនិយាយថា ខ្លួនចង់ឱ្យផែនការដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែឧសភា ត្រូវបានអនុវត្ត។ សំណើទាំងនោះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រុមហាម៉ាស់ បានទាមទារឱ្យអ្នកសម្រុះសម្រួលបង្ហាញផែនការដើម្បីអនុវត្តនូវអ្វីដែលពួកគេបានស្នើ ដោយផ្អែកលើចក្ខុវិស័យរបស់លោក Biden និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបង្ខំឱ្យប្រទេសអ៊ីស្រាអែល អនុវត្តតាម។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា «អ្នកសម្រុះសម្រួលគួរតែអនុវត្តរឿងនេះលើការកាន់កាប់ [អ៊ីស្រាអែល] ជំនួសឱ្យការបន្តការចរចាបន្ថែមទៀត ឬសំណើថ្មីដែលនឹងផ្តល់ការគ្របដណ្តប់សម្រាប់ការឈ្លានពាននៃការកាន់កាប់ និងផ្តល់ពេលវេលាបន្ថែមទៀតដើម្បីបន្តការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់យើង»៕

ក្រុមហាម៉ាស់ជំរុញឱ្យអ្នកសម្រុះសម្រួល បង្ហាញផែនការបទឈប់បាញ់នៅហ្គាហ្សា