Close

អ៊ីរ៉ង់៖ ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសមិនអាចធ្វើទៅរួចទេ បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់៖ ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសមិនអាចធ្វើទៅរួចទេ បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក អ៊ីរ៉ង់៖ ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសមិនអាចធ្វើទៅរួចទេ បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយថា ការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh មិនអាចទៅរួចទេ បើគ្មានភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអាមេរិក។

លោក Ali Bagheri Kani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃពុធនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការសហប្រតិបត្តិការឥស្លាមដែលបានធ្វើឡើងនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការធ្វើឃាតលោក Haniyeh ក្នុងចំណោមរឿងជាច្រើនទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់។

នាឱកាសនោះលោក Bagheri Kani បានពណ៌នាការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ថា ជាឧក្រិដ្ឋកម្មភេរវកររបស់ប្រទេសអ៊ីស្រាអែល។ លោក និយាយថាវាគឺជា «ការឈ្លានពាន ប្រឆាំងនឹងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់»។

ជាមួយគ្នានោះ លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់បន្ទុកឱ្យប្រទេសអ៊ីស្រាអែលទទួលខុសត្រូវចំពោះការរំលោភបែបនេះ ហើយនាំអ្នកទទួលខុសត្រូវមកកាត់ទោស និងផ្តន្ទាទោស។
លោក Bagheri Kani បាននិយាយថាទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែលមិនគួរត្រូវបានមើលរំលងនៅក្នុង «ឧក្រិដ្ឋកម្មដ៏សាហាវនេះ» ។ ករណីនេះ មិនអាចធ្វើទៅបានទេបើគ្មានភ្លើងខៀវ និងការគាំទ្រផ្នែកចារកម្មរបស់សហរដ្ឋអាមេរិក។

អ៊ីរ៉ង់៖ ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសមិនអាចធ្វើទៅរួចទេ បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក

លោកបាននិយាយទៀតថា ក្នុងករណីដែលគ្មានសកម្មភាពសមស្របណាមួយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសអ៊ីរ៉ង់គ្មានជម្រើសផ្សេងក្រៅពីប្រើ «សិទ្ធិដែលមានស្រាប់ក្នុងការការពារខ្លួនស្របច្បាប់ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់អ៊ីស្រាអែល»។

លោក Bagheri Kani បានសង្កត់ធ្ងន់ថាសកម្មភាពបែបនេះរបស់អ៊ីរ៉ង់គឺចាំបាច់ដើម្បីការពារ ការឈ្លានពាន បន្ថែមទៀតរបស់អ៊ីស្រាអែលប្រឆាំងនឹងអធិបតេយ្យភាព ប្រជាជន និងទឹកដីរបស់អ៊ីរ៉ង់ ហើយនឹងត្រូវធ្វើឡើងនៅ «ពេលវេលាសមស្រប និងក្នុងទម្រង់សមាមាត្រណាមួយ» ។

លោក Haniyeh ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ត្រូវបានសម្លាប់រួមជាមួយអង្គរក្សរបស់លោកនៅព្រឹកព្រលឹមថ្ងៃទី ៣១ ខែកក្កដា នៅក្នុងទីក្រុង Tehran ។

ប្រទេស អ៊ីរ៉ង់បានចោទអ៊ីស្រាអែលថាបានធ្វើការវាយប្រហារនោះ ហើយបានសច្ចាថា «ធ្វើការឆ្លើយតបវិញ»៕