Close

រុស្ស៊ី​ : គ្មានកិច្ចពិភាក្សាលើសេចក្តីព្រាងដើម្បីសន្តិភាពដោយប្រទេសចិនក្នុងជំនួបរវាងរុស្ស៊ី និងចិននោះឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី​ : គ្មានកិច្ចពិភាក្សាលើសេចក្តីព្រាងដើម្បីសន្តិភាពដោយប្រទេសចិនក្នុងជំនួបរវាងរុស្ស៊ី និងចិននោះឡើយ រុស្ស៊ី​ : គ្មានកិច្ចពិភាក្សាលើសេចក្តីព្រាងដើម្បីសន្តិភាពដោយប្រទេសចិនក្នុងជំនួបរវាងរុស្ស៊ី និងចិននោះឡើយ

បរទេស​ ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី​ លោកស្រី Maria Zakharova កាលពីថ្ងៃម្សិលមិញនេះបានចេញមកប្រកាសថា​ ជំនួបរវាងមេដឹកនាំរុស្ស៊ី​ និងចិនកាលពីពេលចុងក្រោយកន្លងមកនេះ​គឺផ្តោតសំខាន់តែទៅលើការស្វែងរកឲ្យឃើញការពិតពីឫសគល់ដែលនាំឲ្យមានកើតជាជម្លោះ​ និងវិបត្តិនៅអ៊ុយក្រែនប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ីដដែលរូបនេះបានលើកឡើងទៀតថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក Sergey Lavrov និងសមភាគីលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi មិនបានធ្វើការពិភាក្សាទៅលើសំណើជាកិច្ចព្រមព្រៀងដែលរៀបចំឡើងដោយទីក្រុងប៉េកាំងនោះទេ។

លោកស្រីបានបន្តទៀតថា​ ៖ ចិនដែលជាដៃគូពិភាក្សាបានពន្យល់លំអិតអំពីការយល់ឃើញរបស់ពួកគេចំពោះ​ឫសគល់ដែលបណ្តាលឲ្យមានវិបត្តិជម្លោះនៅអ៊ុយក្រែន.ក៏ដូចជាវិធីសាស្ត្របែបនយោបាយដើម្បីដោះស្រាយបញ្ហាទាំងនោះ​ ប៉ុន្តែមិនមានការពិភាក្សាលំអិតទៅលើផែនការដើម្បីកិច្ចព្រមព្រៀងណាមួយឡើយ។

សូមរំលឹកដែរថា​ កាលពីខែសប្តាហ៍មុនលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានលើកឡើងអំពីផែនការនៃកិច្ចព្រមព្រៀងដើម្បីសន្តិភាពនៅអ៊ុយក្រែនដែលត្រូវបានរៀបចំឡើងដោយភាគីចិនដែរ​ ប៉ុន្តែក្នុងនោះលោករដ្ឋមន្ត្រីចិនរូបនេះក៏បានព្រមានថាក៏នឹងមានភាគីមួយចំនួនមិនពេញចិត្តចំពោះផែនការនេះនោះដែរ៕

អត្ថបទទាក់ទង