Close

ក្នុង១សប្តាហ៍ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង ៤០ ម៉ឺននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្នុង១សប្តាហ៍ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង ៤០ ម៉ឺននាក់ ក្នុង១សប្តាហ៍ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង ៤០ ម៉ឺននាក់

ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ០៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ៣៥៧ ២០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦០ ៦០០ នាក់។នេះ បើតាមក្រសួងទេសចរណ៍

ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៦ ៧៣៥ បណ្ណ កើនឡើង ៨,៥% និងទទួលបានចំណូលសរុប ៧៦៩ ៣៦៥$ កើនឡើង ៩,២%។

គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៦៣ ជើងហោះហើរក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១០ ជើងហោះហើរផងដែរ៕

អត្ថបទទាក់ទង