Close

សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍

ភ្នំពេញ៖ នៅថ្ងៃទី១២-១៦​ ខែសីហា​ ឆ្នាំ២០២៤​ ខាងមុខនេះ​ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍​ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។

កម្មវិធីនេះ​ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត​ ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត​ ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សូមជម្រាបថា៖ សមាគមសិល្បករខ្មែរត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ ហើយនៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន រយៈពេលជាង ៣ខែមកនេះ បានរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគម ជាដើម៕

អត្ថបទទាក់ទង