Update៖ អាមេរិក កំពុងឈរកំពូលតារាងមេដាយ ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស
គិតត្រឹមម៉ោង១២ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ចិន ឈរលេខ២ និងអូស្រ្តាលី ឈរលេខ៣ ខណៈមានប្រទេសចំនួន៤៨ហើយ ឈ្នះមេដាយមាស។
គិតត្រឹមម៉ោង១២ថ្ងៃត្រង់ សហរដ្ឋអាមេរិក ឡើងមកឈរលេខ១ បណ្ដោះអាសន្ន ដោយឈ្នះសរុប៨៦គ្រឿង ក្នុងនោះ មេដាយមាស២៤ ប្រាក់៣១ និងសំរឹទ្ធ៣១ ខណៈចិន ឈរលេខ២ មាន មេដាយមាស២២ ប្រាក់២១ និងសំរឹទ្ធ១៦ ចំណែកអូស្រ្តាលី ឈរលេខ៣ មានមេដាយមាស១៤ ប្រាក់១២ និងសំរឹទ្ធ៩។
ខាងក្រោមនេះ តារាងមេដាយ Top 10 បណ្ដោះអាសន្ន ព្រឹត្តការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤៖
១. អាមេរិក ឈ្នះ ៨៦ មាស២៤ ប្រាក់៣១ សំរឹទ្ធ៣១
២. ចិន ឈ្នះ៥៩ មាស២២ ប្រាក់២១ សំរឹទ្ធ១៦
៣. អូស្រ្តាលី ឈ្នះ៣៥ មាស១៤ ប្រាក់១២ សំរឹទ្ធ៩
៤. បារាំង ឈ្នះ៤៨ មាស១៣ ប្រាក់១៦ សំរឹទ្ធ១៩
៥. អង់គ្លេស ឈ្នះ៤៦ មាស១២ ប្រាក់១៥ សំរឹទ្ធ១៩
៦. កូរ៉េខាងត្បូង ឈ្នះ២៦ មាស១១ ប្រាក់៨ សំរឹទ្ធ៧
៧. ជប៉ុន ឈ្នះ២៩ មាស១១ ប្រាក់៦ សំរឹទ្ធ១២
៨. អ៊ីតាលី ឈ្នះ២៦ មាស៩ ប្រាក់១០ សំរឹទ្ធ៧
៩. ហូឡង់ ឈ្នះ១៩ មាស៨ ប្រាក់៥ សំរឹទ្ធ៦
១០. អាល្លីម៉ង់ ឈ្នះ១៨ មាស៨ ប្រាក់៥ សំរឹទ្ធ៤ ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកចលនាអូឡាំពិក ក៏បានបញ្ជូនឣត្តពលិក ៣រូបផងដែរ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែនៅមិនទាន់ទទួលបានមេដាយណាមួយឡើយ៕