Close

រសៀលនេះ! ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា នឹងចេញប្រកួតក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ប្រទេសបារាំង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ កីឡា
រសៀលនេះ! ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា នឹងចេញប្រកួតក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ប្រទេសបារាំង រសៀលនេះ! ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា នឹងចេញប្រកួតក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ប្រទេសបារាំង

នៅរសៀលនេះ អត្តពលិកកម្ពុជា ១រូប នឹងចេញប្រកួតដណ្ដើមមេដាយរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

អត្តពលិករូបនោះ គឺកីឡាកររត់ប្រណាំង ឈុន ប៊ុនថន នឹងប្រកួតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ វគ្គជម្រុះជុំទី១ ខណៈការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង៤ និង៥៥នាទីល្ងាចនេះ។

ក្នុងវគ្គជម្រុះជុំទី១ ដែលស្ថិតនៅក្នុង 𝗛𝗲𝗮𝘁 𝟱 របស់ ឈុន ប៊ុនថន នេះទៀតសោត ក៏មានកីឡាករខ្លាំងលំដាប់លេខ៥ និងលេខ៦ ពិភពលោកចូលរួមផងដែរ។

គួរបញ្ជាក់ថា នៅក្នុងកំណត់ត្រារបស់ពិភពលោក សម្រាប់វិញ្ញាសា ៨០០ម៉ែត្របុរសនេះ គឺកីឡាករកេនយ៉ា 𝗥𝗨𝗗𝗜𝗦𝗛𝗔 𝗗𝗮𝘃𝗶𝗱 ជាម្ចាស់កំណត់ត្រា ដែលធ្វើបានក្នុងថេរវេលា ១:៤០.៩១ កាលពីអូឡាំពិក២០១២ នៅអង់គ្លេស ហើយមកទល់នេះ មិនទាន់មានអ្នកបំបែកបាននៅឡើយទេ។

ដោយឡែក ឈុន ប៊ុនថន ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ លើវិញ្ញាសានេះ ដោយពេលនោះគេបានធ្វើរឿងដ៏មិនគួរឱ្យចង់ជឿជូនកម្ពុជា ធ្វើបានក្នុងថេរវេលា ១:៥២.៩១ រីឯកំណត់ត្រាល្អចុងក្រោយបំផុតរបស់ ប៊ុនថន គឺ ១:៥០.៩៧ កាលពីកីឡាអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន ក្រោយស៊ីហ្គេម ៥ខែ។

គួរឲ្យដឹងថា ក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ នេះ កម្ពុជា បានបញ្ជូនអត្តពលិកសរុបចំនួន ៣នាក់។មានដូចជា កីឡាករ ហែលទឹក ដឺឡាបរ៉ារ៉ង អង់ត្វ័ន ប្រកួតលើវិញ្ញាហែលសេរីបុរស ចម្ងាយ ១00ម៉ែត្រ, កីឡាការិនី ហែលទឹក សាក់ប៊ុន អប្សរា កាតារីណា ប្រកួតលើវិញ្ញសារ ហែលសេរីនារី ចម្ងាយ ៥០ម៉ែត្រ និងកីឡាកររត់ប្រណាំង ឈុន ប៊ុនថន ប្រកួតលើវិញ្ញាសាររត់ប្រណាំង៨០០ម៉ែត្រ៕

អត្ថបទទាក់ទង