Close

នៅកម្ពុជាកំប្លោកត្រូវបានប្រែក្លាយពីរុក្ខជាតិដែលរំខាន ទៅជាធនធានដ៏មានតម្លៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នៅកម្ពុជាកំប្លោកត្រូវបានប្រែក្លាយពីរុក្ខជាតិដែលរំខាន ទៅជាធនធានដ៏មានតម្លៃ នៅកម្ពុជាកំប្លោកត្រូវបានប្រែក្លាយពីរុក្ខជាតិដែលរំខាន ទៅជាធនធានដ៏មានតម្លៃ

ភ្នំពេញ៖ ប្រសិនបើអ្នកធ្វើដំណើរតាមទូកលើទន្លេសាបនារដូវវស្សា អ្នកនឹងឃើញ កំប្លោករាយពាសពេញលើផ្ទៃទឹក ជាមួយនឹងផ្កាពណ៌ស្វាយដ៏ស្រស់ស្អាតរបស់វា។ ប៉ុន្តែ កំប្លោកទាំងនេះ ត្រូវបានប្រែក្លាយពីរុក្ខជាតិដែលរំខាន ទៅជាធនធានដ៏មានតម្លៃ។

កំប្លោកទាំងនោះអាចធ្វើអោយរំខានដល់ការធ្វើដំណើររបស់យើង ហើយការដុះលូតលាស់ដ៍ក្រាស់របស់វាអាចបាំងពន្លឺព្រះអាទិត្យមិនអោយចូលទៅក្រោមផ្ទៃទឹកដែលធ្វើអោយបាត់បង់អុកស៊ីសែនសម្រាប់សត្វជាច្រើនដែលនៅក្រោមទឹកនោះ។

ទោះជាយ៉ាងណា កំប្លោកអាចបន្សុទ្ធទឹកដោយស្រូបយកជាតិពុលចេញពីទឹកបាន។ លើសពីនេះ ផ្កាកំប្លោកនេះក៏ពេញនិយមផងដែរសម្រាប់ធ្វើអន្លក់ម្ហូបខ្មែរដូចជាទឹកគ្រឿងជាដើម។

សហគមន៍មូលដ្ឋានកំពុងផលិតផលិតផលដ៏ស្រស់ស្អាត ដែលមិនប៉ះពាល់ដល់បរិស្ថានពីកំប្លោក បង្កើនប្រាក់ចំណូល និងលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព។ ពីកន្ត្រករហូតដល់គ្រឿងសង្ហារឹម វត្ថុធ្វើដោយដៃទាំងនេះគឺជាសក្ខីភាពនៃភាពច្នៃប្រឌិត និងការទទួលខុសត្រូវចំពោះបរិស្ថាន។

អត្ថបទទាក់ទង