Close

រូបថត Selfie របស់អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ កីឡា
រូបថត Selfie របស់អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម រូបថត Selfie របស់អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម

រូបភាពរបស់អត្តពលិកវាយកូនឃ្លីលើតុរបស់ប្រទេសកូរ៉េខាងជើង និងអត្តពលិករបស់ប្រទេសកូរ៉េខាងត្បូង ដែលបានថត Selfie នៅលើវេទិកាប្រគល់មេដាយ កាលពីថ្ងៃពុធ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទីក្រុងប៉ារីស ក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤ ដែលត្រូវបានសារព័ត៌មាននានាចុះផ្សាយថា ជារូបភាពដ៏កម្រនៃប្រទេសទាំង២នេះ។

នៅក្នុងវិញ្ញាសាវាយគូចម្រុះ កីឡាវាយកូនឃ្លីលើតុ កូរ៉េខាងជើង បានឈ្នះមេដាយប្រាក់ ខណៈកូរ៉េខាងត្បូង បានឈ្នះមេដាយសំរឹទ្ធ ចំណែកប្រទេសចិន បានក្លាយជាម្ចាស់មេដាយមាស។

បន្ទាប់ពីការប្រកួតចប់ប្រគល់មេដាយរួច កីឡាករកូរ៉េខាងត្បូង Lim Jong-hoon បានថតរូបរួមគ្នាជាមួយអត្តពលិកប្រទេសកូរ៉េខាងជើង ដែលមានដូចជា Ri Jong Sik និង Kim Kum Yong ។

ម្តងម្កាល កូរ៉េទាំងពីរ បានបង្កើតក្រុមបង្រួបបង្រួម សម្រាប់ការប្រកួតកីឡាអន្តរជាតិ។ ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០១៨ នៅទីក្រុង PyeongChang ប្រទេសទាំងពីរ បានដើរដង្ហែជាក្រុមតែមួយនៅក្នុងពិធីបើក និងលេងជាក្រុមតែមួយ នៅក្នុងការប្រកួតកីឡាវាយកូនគោលលើទឹកកកវិញ្ញាសានារី។

មែនទែនទៅ នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើង បានចូលរួមក្នុងកីឡាអូឡាំពិក ដោយចាប់តាំងពីឆ្នាំ២០២០ ក្រោយប្រទេសនេះ មិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដោយសារតែជំងឺរាតត្បាតកូវីដ១៩៕

អត្ថបទទាក់ទង