Close

លោក Trump ប្រកាសឈប់បង្កើតទុនបម្រុងយុទ្ធសាស្ត្រ Bitcoin

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump ប្រកាសឈប់បង្កើតទុនបម្រុងយុទ្ធសាស្ត្រ Bitcoin លោក Trump ប្រកាសឈប់បង្កើតទុនបម្រុងយុទ្ធសាស្ត្រ Bitcoin

បរទេស៖ អតីតប្រធានាធិបតី Donald Trump បានប្រកាសឈប់បង្កើតរូបិយប័ណ្ណបម្រុងយុទ្ធសាស្ត្រ bitcoin ជាផ្លូវការរបស់សហរដ្ឋអាមេរិក។ ការប្រកាសនេះ ធ្វើឡើងក្នុងអំឡុងពេលសុន្ទរកថាកាលពីថ្ងៃសៅរ៍ នៅឯសន្និសីទប្រចាំឆ្នាំ bitcoin ដ៏ធំបំផុត។

ផ្ទុយទៅវិញ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានសន្យាថានឹងរក្សាកម្រិតបច្ចុប្បន្ននៃ bitcoin ដែលសហរដ្ឋអាមេរិកបានប្រមូលពីការរឹបអូសទ្រព្យសម្បត្តិពីឧក្រិដ្ឋជនហិរញ្ញវត្ថុ។

លោក Trump បាននិយាយនៅឯសន្និសីទ Bitcoin នៅឆ្នាំនេះនៅទីក្រុង Nashville ថា «អស់រយៈពេលជាយូរមកហើយរដ្ឋាភិបាលរបស់យើងបានបំពានច្បាប់។ គ្រប់ bitcoiner ដឹងយ៉ាងច្បាប់ ។សូមកុំលក់ bitcoin របស់អ្នក» ។

លោកបាននិយាយបន្តថា «ប្រសិនបើខ្ញុំជាប់ឆ្នោត វានឹងក្លាយជាគោលនយោបាយរបស់រដ្ឋបាលរបស់ខ្ញុំ សហរដ្ឋអាមេរិក នឹងរក្សា 100% នៃ bitcoin ទាំងអស់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នកាន់កាប់ ឬទទួលបាននាពេលអនាគត» ។

យុទ្ធសាស្រ្តរបស់លោក Trump ក្នុងការកាន់កាប់ភាគហ៊ុន bitcoin ជាអចិន្ត្រៃយ៍ តាមរយៈទីផ្សារទាំងតូច និងទាំងធំ ព្រមទាំងបានលើកទឹកចិត្តឱ្យប្រើប្រាស់ crypto។ ទោះបីជាវាមិនមែនជាវិធីសាស្រ្តបច្ចុប្បន្នរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។

បច្ចុប្បន្ននេះ សេវា Marshals របស់សហរដ្ឋអាមេរិក ធ្វើការដេញថ្លៃជាប្រចាំនូវ bitcoin ក៏ដូចជារូបិយប័ណ្ណ crypto ផ្សេងទៀត ដែលធ្វើឡើងនៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេស ដូចជា etherនិង litecoin។
ការលក់ចេញទាំងនេះជួនកាលអាចបង្កឱ្យមានការធ្លាក់ចុះនៃតម្លៃcrypto កាលពីដើមខែនេះ នៅពេលដែលប្រទេសអាឡឺម៉ង់បានចាប់ផ្តើមរំលាយ និងរឹបអូស bitcoin ដែលមានតម្លៃរាប់រយលានដុល្លារ ។

ទោះជាយ៉ាងណា លោក Trump កាលពីថ្ងៃសៅរ៍ អតីតប្រធានាធិបតីមិនបាននិយាយអំពីយន្តការនៃផែនការរបស់លោកទេ ប៉ុន្តែលោក បាននិយាយថា«ខ្ញុំគិតថាវាសមហេតុផលសម្រាប់រដ្ឋាភិបាលក្នុងការកាន់កាប់ bitcoin» ៕

អត្ថបទទាក់ទង