Close

លោក Trump អំពាវនាវឱ្យកម្ទេចប្រទេសអ៊ីរ៉ង បើមានបំណងធ្វើឃាតលោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump អំពាវនាវឱ្យកម្ទេចប្រទេសអ៊ីរ៉ង បើមានបំណងធ្វើឃាតលោក លោក Trump អំពាវនាវឱ្យកម្ទេចប្រទេសអ៊ីរ៉ង បើមានបំណងធ្វើឃាតលោក

បរទេស៖ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអំពាវនាវឱ្យមានការបំផ្លាញប្រទេសអ៊ីរ៉ង់ចោល ប្រសិនបើប្រទេសនេះធ្លាប់មានបំណងធ្វើឃាតលោក ។ ការអំពាវនាវនេះធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការគ្រោងទុកបែបនេះដោយទីក្រុង Tehran ។

លោក Trump បានឱ្យបំផ្លាញប្រទេសអ៊ីរ៉ង់ចោលនេះ គឺនៅមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងសុន្ទរកថាមួយ ទៅកាន់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដែលបានសង្កត់ធ្ងន់លើការគំរាមកំហែងរបស់អ៊ីរ៉ង់។

នៅលើ Truth Social លោក Trump បានសរសេរថា «ប្រសិនបើពួកគេធ្វើឃាតប្រធានាធិបតី Trump ដែលជាទូទៅរំពឹងខ្ពស់, ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងកម្ចាត់អ៊ីរ៉ង់ចោល លុបប្រទេសនេះចេញពីមុខផែនដី ប្រសិនបើវាមិនកើតឡើងទេ មេដឹកនាំសហរដ្ឋអាមេរិកនឹងត្រូវបានពិចារណាថាជា ជនកំសាក!»។

អាជ្ញាធរសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានដឹងអំពីផែនការរបស់ប្រទេសអ៊ីរ៉ង់ដែលមានបំណងធ្វើឃាតលោក Trump មុនពេលមានការប៉ុនប៉ងសម្លាប់របស់លោក បានកើតឡើងនៅឯការជួបជុំមួយ កាលពីថ្ងៃទី ១៣ ខែកក្កដា ។

ទោះបីជាយ៉ាងណាក៏ដោយ ពុំមានខ្សែបណ្តាញណាមួយ ត្រូវបានរកឃើញ ផែនការរបស់អ៊ីរ៉ង់ ដែលបានរាយការណ៍ និងការប៉ុនប៉ងធ្វើឃាតនោះទេ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Iran International អតីតជំនួយការសន្តិសុខជាតិរបស់លោក Trump លោក John Bolton បាននិយាយថា តាមធម្មជាតិលោក Trump នឹងទទួលយកការគំរាមកំហែងរបស់អ៊ីរ៉ង់ដោយផ្ទាល់។

លោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPAO ក្នុងសម័យលោកអូបាម៉ាជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ ២០២១៨ ហើយបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសនេះ ដែលបានធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយយ៉ាងខ្លាំង ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែមានភាពតានតឹង ចាប់តាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកក្នុងឆ្នាំ ២០២០ ដែលបានសម្លាប់ លោក Qasem Soleimani អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ Quds Force និងប្រតិបត្តិការចារកម្មយោធាកំពូលរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា។

មន្ត្រីអ៊ីរ៉ង់ទាំងផ្នែកនយោបាយ និងយោធាបានចេញមកគំរាមកំហែងយ៉ាងខ្លាំង ប្រឆាំងនឹង លោក Trump និងអតីតសមាជិករដ្ឋបាលរបស់លោក ដើម្បីសងសឹកចំពោះការស្លាប់របស់ លោក Soleimani ដែលបានរៀបចំប្រតិបត្តិការប្រូកស៊ីរបស់អ៊ីរ៉ង់នៅទូទាំងតំបន់។ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ លោក Amirali Hajizadeh ដែលជាប្រធានកងកម្លាំងការពារអាកាសបដិវត្តន៍បានប្រកាសយ៉ាងច្បាស់ថា សាធារណរដ្ឋអ៊ីស្លាមមានចេតនាសម្លាប់លោក Trump ។

នៅខែមករាឆ្នាំ ២០២២ អតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានប្តេជ្ញាសងសឹកចំពោះការសម្លាប់លោក Soleimani លុះត្រាតែអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបាននាំមកកាត់ទោស។

លោក Raisi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ប្រសិនបើ លោក Trump និង អតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo មិនត្រូវបានកាត់ទោសនៅក្នុងតុលាការយុត្តិធម៌សម្រាប់ទង្វើឧក្រិដ្ឋកម្មនៃការធ្វើឃាតឧត្តមសេនីយ៍ Soleimani នោះប្រជាជនមូស្លីមនឹងសងសឹកវិញ»៕

អត្ថបទទាក់ទង