Close

តើ Pablo និយាយអ្វីខ្លះ ក្រោយស៊ុត ៤គ្រាប់ ជួយស្វាយរៀង ឡើងទៅវគ្គចែកពូល ASEAN Club Shopee Cup 2024/25

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ កីឡា
តើ Pablo និយាយអ្វីខ្លះ ក្រោយស៊ុត ៤គ្រាប់ ជួយស្វាយរៀង ឡើងទៅវគ្គចែកពូល ASEAN Club Shopee Cup 2024/25 តើ Pablo និយាយអ្វីខ្លះ ក្រោយស៊ុត ៤គ្រាប់ ជួយស្វាយរៀង ឡើងទៅវគ្គចែកពូល ASEAN Club Shopee Cup 2024/25

ខ្សែប្រយុទ្ធក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីឡាករ Pablo Augusto Servo De Carvalho សញ្ជាតិប្រេស៊ីល ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងទី២ ពានរង្វាន់ ASEAN Club Championship ក្រោយរកគ្រាប់បាល់៤គ្រាប់ក្នុងជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងលើ Young Elephants ដោយលទ្ធផល ៥-១ យប់ថ្ងៃទី២៤ ខែកក្កដា។

កីឡាករ Pablo Augusto ទៀបតែបានផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រយៈពេលជាង១ខែហើយប៉ុណ្ណោះ ប៉ុន្តែកីឡាករមាឌមាំ វ័យ២៨ឆ្នាំរូបនេះ បានសម្របខ្លួនយ៉ាងលឿនជាមួយក្រុម។

គួររំលឹកថា ក្នុងការប្រកួតជើងទី១ នៅទឹកដីឡាវ កីឡាករ Pablo ខកខាកឱកាសរកគ្រាប់បាល់ជាច្រើន ជាហេតុនាំឲ្យអ្នកគាំទ្រមួយចំនួនរិះគន់ពីសមត្ថភាពបញ្ចប់ទីរបស់រូបគេ ។ ប៉ុន្តែឥឡូវនេះ រូបគេនឹងក្លាយជាកម្លាំងប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម ក្រោយស៊ុតបញ្ជូលទី៤គ្រាប់ម្នាក់ឯងនៅជើងទី២។

បន្ទាប់ពីជួយក្រុមឡើងទៅកាន់វគ្គចែកពូល Pablo Augusto បាននិយាយថា ៖« វាជាការប្រកួតដ៏ល្អ ហើយវាធ្វើឱ្យមានភាពតាងតឹង ប៉ុន្តែក្រុមទាំងអស់ល្អខ្លាំងមែនទែន។ ខ្ញុំពិតជាអរគុណទៅកាន់អ្នកគាំទ្រ គ្រូបង្វឹក និងកីទ្បាករក្នុងក្រុមទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អ។ខ្ញុំពិតជាមានអារម្មណ៍ខុសប្លែកនៅពេលឃើញក្រុមលេងបានលឿនរហ័ស »។

Pablo Augusto បានបន្តថា ៖«ពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលមកកាន់ក្លិបលីគកំពូលកម្ពុជា (ព្រះខ័នរាជស្វាយរៀង) ។ ឥឡូវនេះ ខ្ញុំសម្របខ្លួនបានច្រើនហើយយល់ចិត្តគ្នាមួយក្រុម ហើយខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងអ្នកគាំទ្រនៅទីនេះ៕

អត្ថបទទាក់ទង