Close

អត្តពលិកជាតិ-អន្តរជាតិ ជិត ៣០០០នាក់ បានចុះឈ្មោះចូលរួមទិវារត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
អត្តពលិកជាតិ-អន្តរជាតិ ជិត ៣០០០នាក់ បានចុះឈ្មោះចូលរួមទិវារត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ អត្តពលិកជាតិ-អន្តរជាតិ ជិត ៣០០០នាក់ បានចុះឈ្មោះចូលរួមទិវារត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ

គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ចំនួន ២៩២៤នាក់ហើយ បានចុះឈ្មោះចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ ដែលគ្រោងនឹងប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

បើតាមការប្រកាសរបស់ NOCC គិតត្រឹមម្សិលមិញនេះ មានអ្នកចុះឈ្មោះរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ឆ្នាំ២០២៤ សរុប ២៩២៤នាក់ ក្នុងនោះកីឡាករ កីឡាការិនីកម្ពុជា បានចុះឈ្មោះចំនួន ២១២២នាក់ និងជនបរទេស ៨០២នាក់ មកពី៣៦ប្រទេស ដោយជប៉ុន មានអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ ឈរនៅលំដាប់ទី១ ចិនលេខ២ និងវៀតណាម ឈរនៅលេខ៣។

ចំពោះវិញ្ញាសាម៉ារ៉ាតុង (Full Marathon) ចម្ងាយ៤២គីឡូម៉ែត្រ មានអត្តពលិកចុះឈ្មោះរត់ ចំនួន៤៥៧នាក់, វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង (Haft Marathon) ចម្ងាយ២១គីឡូម៉ែត្រ ចំនួន៦៣០នាក់, វិញ្ញាសា ១០គីឡូម៉ែត្រ ១៣៨០នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ មានចំនួន៤៥៧នាក់។ គណៈកម្មការរៀបចំនឹងបន្តការទទួលចុះឈ្មោះ២ថ្ងៃទៀត មុនដល់ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះ ដោយសារនៅសល់សម្ភារសម្រាប់អត្តពលិកតិចតួចប៉ុណ្ណោះ។

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ មានគោលដៅចម្បងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកទស្សនាតំបន់អង្គរ ដោយសារខែសីហានេះជារដូវភ្ញៀង ដូច្នេះភ្ញៀវទេសចរមានការធ្លាក់ចុះ។

គួរបញ្ជាក់ថា សម្រាប់ការចុះឈ្មោះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរឆ្នាំ២០២៤ មកដល់ថ្ងៃនេះ កីឡាករ កីឡាការិនីអន្តរជាតិ ដែលចូលរួមរត់ច្រើនជាងគេឈរនៅលំដាប់ទី១ គឺជប៉ុន បន្ទាប់មកលេខ២ ចិន និងលេខ៣ ប្រទេសវៀតណាម៕

អត្ថបទទាក់ទង