Close

តើព្រះខ័នរាជស្វាយរៀង ឬ Young Elephants ជាអ្នកឈ្នះ យប់នេះ?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ កីឡា
តើព្រះខ័នរាជស្វាយរៀង ឬ Young Elephants ជាអ្នកឈ្នះ យប់នេះ? តើព្រះខ័នរាជស្វាយរៀង ឬ Young Elephants ជាអ្នកឈ្នះ យប់នេះ?

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Munoz នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ដើម្បីទទួលក្រុម Young Elephants FC របស់ប្រទេសឡាវ ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024-25 ថ្ងៃទី២៤ ខែកក្កដានេះ វេលាម៉ោង ៧:០០នាទីយប់។

សម្រាប់ការប្រកួតវគ្គ Play-Off ជើងទី១ នៃពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាននេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានយកឈ្នះ Young Elephants FC ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី១៧ ខែកក្កដា នៅពហុកីឡដ្ឋានជាតិឡាវ។

សម្រាប់ជំនួបនៅរាត្រីនេះ បើព្រះខ័នរាជស្វាយរៀង ឈ្នះ Young Elephants FC នោះព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)។

គួរបញ្ជាក់ថា ក្រុមតំណាងអោយកម្ពុជា ធ្លាប់ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើល)ចូលរួម៕


អត្ថបទទាក់ទង