Close

ក្រុមហ៊ុនចិន ៤០ ស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិន ៤០ ស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា ក្រុមហ៊ុនចិន ៤០ ស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចិន ចំនួន ៤០ ដឹកនាំដោយ លោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ ចុះមកកម្ពុជា ដើម្បីស្វែងកាលានុវត្តភាពឱកាសវិនិយោគ លើវិស័យសំខាន់ជាច្រើន។

ក្រុមហ៊ុនទាំងនោះ មានកម្មវត្ថុក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវរងារ ស្បែកជើង ក្រណាត់និងជ្រលក់ពណ៌ សម្ភារៈសម្រាប់ផលិតតសម្លៀកបំពាក់ ទ្រនាប់កអាវ និងមួក ការផលិតសូត្រ។ល។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូក្រុមហ៊ុនទាំង ៤០ នោះ ដែលបានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីរបរិយាកាស និងកាលនូវត្តភាពវិនិយោគនៅកម្ពុជា ។

នេះ ជាលើកទី២ ក្នុងរយៈពេល ៣ ខែដែល លោក អគ្គលេខាធិការបានទទួលជួបគណៈប្រតិភូវិនិយោគដឹកនាំ ដោយ CCCT ដែលនេះ បង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការស្វែងរកការបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។

ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររដ្ឋាភិបាលទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា » និង« ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕


អត្ថបទទាក់ទង