Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទាក់ទាញវិនិយោគិនពីគ្រប់ទិសទីដើម្បីប្រែក្លាយប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទាក់ទាញវិនិយោគិនពីគ្រប់ទិសទីដើម្បីប្រែក្លាយប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទាក់ទាញវិនិយោគិនពីគ្រប់ទិសទីដើម្បីប្រែក្លាយប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០

ភ្នំពេញ៖ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។

កម្ពុជាបានបើកឱកាសកាសជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។ ជាមួយគ្នានោះ កត្តាសុខសន្តិភាពរបស់កម្ពុជាដែលអនុញ្ញាតឱ្យកម្ពុជាបើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។

ក្រៅពីនេះផងដែរ មានកត្តាផ្សេងទៀតដូចជា ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា រដ្ឋាភិបាលគាំទ្រធុរកិច្ច ធនធានមនុស្សកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងមានទីផ្សារដែលមានភាពចំហរផងដែរ។

ចំពោះវិស័យអាទិភាពស្របតាមច្បាប់វិនិយោគថ្មី ឆ្នាំ២០២១របស់កម្ពុជា និងស្របតាមផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះបានផ្ដល់អាទិភាពលើការវិនិយោគផ្ទាល់ពីបរទេស និងផ្ដល់ការលើកទឹកចិត្ត ពិសេសលើវិស័យមានជាអាទិ៍ឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ កសិ-ឧស្សាហកម្ម និងការកែច្នៃចំណីអាហារជាដើម៕


អត្ថបទទាក់ទង