Close

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុម Young Elephants របស់ឡាវ ក្នុងជើងទី១

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុម Young Elephants របស់ឡាវ ក្នុងជើងទី១ អបអរសាទរ! ព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុម Young Elephants របស់ឡាវ ក្នុងជើងទី១

គ្រាប់បាល់ពីរគ្រាប់ចុងម៉ោង របស់កីឡាករ Christian Roque Silveira Dos Santos និង ញាណ សុស៊ីដាន នៅនាទី៩០ និងនាទី ៩០+ បានជួយឱ្យក្រុមស្វាយរៀង របស់កម្ពុជា យកឈ្នះ ក្រុមម្ចាស់ផ្ទះ Young Elephants របស់ឡាវ ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតជម្រុះជើងទី១ ពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025)។

គ្រាប់បាល់៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Gabriel Silva Costa នៅនាទីទី១៩, Christian Roque Silveira Dos Santos នៅនាទី៩០ និងកីឡាករចំណូលថ្មី ញាណ សុស៊ីដាន នៅនាទី ៩០+ ខណៈ ២គ្រាប់របស់ Young Elephants រកបានដោយអតីតកីឡាករវិសាខា Takumu Nishhara នាទីទី៣៤ និងកីឡាករ Shokhrukh Mahmudxojiyev នៅនាទី ៣៧។

ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានការប្រកួតជម្រុះមួយគូទៀតដែរ ដោយក្រុម Kasuka FC របស់ប្រ៊ុយណេដារូសាឡឹម បានត្រឹមស្មើ ជាមួយ Shan United របស់ពីមីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-១ ។

ក្រុមព្រះខ័នរាជស្វាយរៀង និង Young Elephants ត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា ដើម្បីកាត់សេចក្ដីរកអ្នកឈ្នះឡើងទៅកាន់វគ្គ Group Stage ។

គួរឱ្យដឹងផងដែរថា បើព្រះខ័នរាជស្វាយរៀង ឆ្លងផុតវគ្គ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕