ក្នុង ១សប្តាហ៍ កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣០ ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់។
ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២ ៩៥៧បណ្ណ កើនឡើង ៦,៦% និងចំណូលសរុប ៥៨៣ ៩៩៤ ដុល្លាអាមេរិក កើនឡើង ៨,៦%។
គួរបញ្ជាក់ផងដែរថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ ជើងហោះហើរផងដែរ៕