Close

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល-អាមេរិកជួបពិភាក្សាគ្នានៅសេតវិមានលើការប្រយុទ្ធប្រឆាំងចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល-អាមេរិកជួបពិភាក្សាគ្នានៅសេតវិមានលើការប្រយុទ្ធប្រឆាំងចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល-អាមេរិកជួបពិភាក្សាគ្នានៅសេតវិមានលើការប្រយុទ្ធប្រឆាំងចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់

បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកកិច្ចប្រជុំមួយនៅសេតវិមានកាលពីព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ ពិភាក្សាលើការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមមន្ត្រីសេតវិមានសហរដ្ឋអាមេរិក។

បើតាមរូបនោះ បញ្ជាក់ថា នេះជាការជួបជុំពិភាក្សាចុងក្រោយបំផុតនៃក្រុមប្រឹក្សាយុទ្ធសាស្ត្រអាមេរិក-អ៊ីស្រាអែល ក្រោយពីអាក់ខាននៃការជួបពិភាក្សាកាលពីខែមុន ខណៈសហរដ្ឋអាមេរិកបានពន្យារពេលនៃការពិភាក្សា បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចោទប្រកាន់ជាសាធារណៈថារដ្ឋបាល លោក Biden ដកហូតអាវុធពីប្រទេសអ៊ីស្រាអែលវិញ។

ក្រុមប្រទេសសហរដ្ឋអាមេរិកដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ហើយភាគីក្រុមប្រទេសអ៊ីស្រាអែលដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi និងរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោកRon Dermer រួមជាមួយនឹងមានការចូលរួមពី តំណាងជាន់ខ្ពស់នៃប្រទេសទាំងពីរមានទាំងអ្នកគោលនយោបាយ ការពារជាតិ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរជាតិ។

ក្នុងអំឡុងពេលក្រុមប្រឹក្សាយុទ្ធសាស្ត្រពិភាក្សា លោក Sullivan បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី លោកJoe Biden ចំពោះសន្តិសុខរបស់អ៊ីស្រាអែល រួមទាំងការប្រឈមមុខនឹងការវាយប្រហារដែលកំពុងបន្ត និងមិន ប្រឆាំងនឹងអ៊ីស្រាអែលចំពោះការវាយប្រហារលើក្រុមហេសបូឡា លីបង់។

លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារទាំងនេះ ហើយបានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ដំណោះស្រាយការទូត ដែលអនុញ្ញាតឱ្យគ្រួសារអ៊ីស្រាអែល និងលីបង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព ។

ជាមួយគ្នានោះភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍន៍ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានពិភាក្សាអំពីការសម្របសម្រួលគ្នាទៅវិញទៅមកលើវិធានការជាបន្តបន្ទាប់ដើម្បីធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ ។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីទទួលបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយភាគីអ៊ីស្រាអែលបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះសំណើដែលដាក់ចេញដោយលោក Biden កាលពីខែឧសភា។

លោក Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនបានគេចចេញមួយមីលីម៉ែត្រពីសំណើរបស់អ៊ីស្រាអែលដែលគាំទ្រដោយលោក Biden ទេ។ ទោះជាយ៉ាងណាក៏ដោយ លោក បានទាមទារថ្មីជាច្រើន ដែលហាក់ដូចជាមានដំណើរការលើសពីអ្វីដែលបានសរសេរនៅក្នុងអត្ថបទនៃសំណើរនោះ។ នេះ បើតាការចុះផ្សាយ ដោយកាសែត The Times of Israel៕

អត្ថបទទាក់ទង