Close

Thomas Mueller ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
Thomas Mueller ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ Thomas Mueller ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

ខ្សែបម្រើប្រយុទ្ធក្រុម FC Bayern Munich បាននិយាយកាលពីយប់ថ្ងៃចន្ទថា កីឡាករ Thomas Mueller បានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយចូលរួមជាមួយក្រុមជម្រើសជាតិរយៈពេល ១៤ឆ្នាំ និងជួយក្រុមរហស្សនាមឥន្រ្ទីដែក លើកពានរង្វាន់ជាច្រើន រួមទាំង World Cup 2014 ។

Muller បានជួយអាឡឺម៉ង់ ឈ្នះពានរង្វាន់ World Cup 2014 និងបានបង្ហាញខ្លួនច្រើនជាងគេទី៣ សម្រាប់ក្រុមជម្រើសជាតិ ដោយបង្ហាញខ្លួនបាន ១៣១ប្រកួត និងស៊ុតបាន ៤៥គ្រាប់។ មិនតែប៉ុណ្ណោះ រូបគេក៏បានឈ្នះស្បែកជើងមាស និងពានរង្វាន់កីឡាករវ័យក្មេង ក្នុងអំឡុងការប្រកួត World Cup 2010 នៅពេលដែលអាល្លឺម៉ង់ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

Muller បាននិយាយនៅក្នុងវីដេអូលាគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖«វាតែងតែធ្វើឱ្យខ្ញុំមានមោទនភាពយ៉ាងខ្លាំង ក្នុងការលេងឱ្យប្រទេសរបស់ខ្ញុំ។ យើងបានប្រារព្ធពិធីលាគ្នារួចហើយជាមួយមិត្តរួមក្រុមនៅជម្រើសជាតិ។នៅពេលដែលខ្ញុំបង្ហាញខ្លួនជាក្រុមជម្រើសជាតិលើដំបូងរបស់ខ្ញុំ ខ្ញុំមិនដែលស្រមៃអំពីរឿងទាំងអស់នេះទេ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ និងមិត្តរួមក្រុមរបស់ខ្ញុំ សម្រាប់ការគាំទ្ររបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ»។

គួរបញ្ជាក់ថា កីឡាករវ័យ Thomas Mueller វ័យ ៣៤ឆ្នាំ បានបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ឈុតធំលើកដំបូង ក្នុងឆ្នាំ២០១០ និងបង្ហាញខ្លួនចុងក្រោយ កាលពីថ្ងៃទី ៥ ខែកក្កដា ក្នុងការបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ ក្នុងលទ្ធផល ២-១ នៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2024៕

អត្ថបទទាក់ទង