Close

តោះ! មកមើលតារាងចំណាត់ថ្នាក់ ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ គិតត្រឹមសប្ដាហ៍ទី២

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
តោះ! មកមើលតារាងចំណាត់ថ្នាក់ ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ គិតត្រឹមសប្ដាហ៍ទី២ តោះ! មកមើលតារាងចំណាត់ថ្នាក់ ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ គិតត្រឹមសប្ដាហ៍ទី២

ភ្នំពេញ : ការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ រដូវកាលទី២ ឆ្នាំ២០២៣ បានបញ្ចប់ សប្ដាហ៍ទី២ ហើយ ដោយក្នុងនោះ គេសង្កេតឃើញថា មានតែក្រុមខ្លាំងៗចំនួន៥ ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងនោះសុទ្ធតែជាក្រុមមកពីលីគកំពូលកម្ពុជា។

ក្នុងចំណោមក្រុមបាល់ទាត់ទាំង១៤មកពីលីគកំពូលកម្ពុជា និងកម្ពុជាលីគ២ មានតែ៥ក្រុមប៉ុណ្ណោះ ដែលមិនទាន់បរាជ័យនោះទេ ឆ្លងកាត់តាមការប្រកួតចំនួនពីរសប្ដាហ៍ដំបូងលើទីលាន ដោយក្រុមទាំងនោះមានដូចជា ៖ ក្រុមបាល់ទាត់ វិសាខា, Tiffy Army FC, ភ្នំពេញក្រោន, គីរីវង្សសុខសែនជ័យ និងណាហ្គាវើលដ៍។

ខាងក្រោមនេះ ជាលទ្ធផលនៃការប្រកួត លីគខាប់ ក្នុងសប្ដាហ៍ទី២៖
-វិសាខា ៣ : ០ បឹងកេត
– Tiffy Army ២ : ១ កោះកុង
– គីរីវង្សសុខសែនជ័យ ២ : ១ ព្រៃវែង
– អង្គរថាយហ្គឺរ ០ : ០ សូទីឡូ អង្គរ
– ភ្នំពេញក្រោន ១ : ០ ព្រះខ័នរាជ្យស្វាយរៀង
– ណាហ្គាវើលដ៍ ៣ : ១ ISI ដង្កោសែនជ័យ។

+តារាងចំណាត់ថ្នាក់ពូល A
១ Tiffy Army មាន ៦ ពិន្ទុ
២ វិសាខា មាន ៦ ពិន្ទុ
៣ គីរីវង្សសុខសែនជ័យ មាន ៦ ពិន្ទុ
៤  ព្រៃវែង មាន ០ ពិន្ទុ
៥ កោះកុង មាន ០ ពិន្ទុ
៦ បឹងកេត មាន ០ ពិន្ទុ
៧ អគ្គីសនីកម្ពុជា  មាន ០ ពិន្ទុ

+តារាងចំណាត់ថ្នាក់ពូល B
១ ណាហ្គាវើលដ៍ មាន ៦ ពិន្ទុ
២ ភ្នំពេញក្រោន មាន ៦ ពិន្ទុ
៣ ISI ដង្កោសែនជ័យ មាន ៣ ពិន្ទុ
៤ អង្គថាយហ្គឺរ មាន ១ ពិន្ទុ
៥ សូទីឡូ អង្គរ មាន ១ ពិន្ទុ
៦ ព្រះខ័នរាជ្យស្វាយរៀង មាន ០ ពិន្ទុ
៧ នគរបាលជាតិ មាន ០ ពិន្ទុ ៕

អត្ថបទទាក់ទង