Close

អបអរសាទរ! អណ្តើកក្អែកត្រូវបានបង្កាត់ពូជដោយជោគជ័យជាលើកដំបូងបង្អស់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អបអរសាទរ! អណ្តើកក្អែកត្រូវបានបង្កាត់ពូជដោយជោគជ័យជាលើកដំបូងបង្អស់ អបអរសាទរ! អណ្តើកក្អែកត្រូវបានបង្កាត់ពូជដោយជោគជ័យជាលើកដំបូងបង្អស់

ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសពីករណីកូនអណ្តើកក្អែក ទើបញាស់មួយផ្សេងទៀតនាពេលថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឲ្យដឹងថា អណ្តើកក្អែកជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែ ក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិនិងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។

ប្រភពដដែលនេះ ញ្ជាក់ថា ពួកវាមកកាន់ពណ៌ខ្មៅសុទ្ធ និងមានស្នាមអុចពពាលពណ៌សមួយចំនួន នៅលើផ្ទៃមុខរបស់ពួកវា ហើយត្រូវបានគេស្គាល់ថា Smiling Terrapin ដោយទម្រងមាត់រាងកោងឡើងលើរបស់ពួកវា។ មេបារបស់កូនអណ្តើកនេះ ត្រូវបានសង្គ្រោះពីការលក់ដូរ ដោយខុសច្បាប់នៅតាមចិញ្ចើមថ្នល់ នេះបញ្ជាក់ពីការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែងរបសពួកយើង ក្នុងការបង្កើតនូវចំនួនប្រជាសាស្ត្រ ដែលធានាឲ្យបានជោគជ័យ សម្រាប់ប្រភេទនេះ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បន្ថែមថា អណ្តើកក្អែកញីពងបានតែមួយ ជួនកាលពីរក្នុងពេលតែមួយ ប៉ុន្តែអាចពងបានដល់ទៅបី ឬបួនពងក្នុងមួយរដូវ ។

ជាមួយគ្នានោះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះការបង្កាត់ពូជ បានដោយជោគជ័យជាលើកដំបូងបង្អស់ របស់ខ្លួននូវប្រភេទនេះ ក្នុងមជ្ឈមណ្ឌល ហើយសូមរង់ចាំកូនអណ្តើកញាស់ បន្ថែមទៀតនាពេលអនាគត ៕

អត្ថបទទាក់ទង