Close

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024

កាលពីព្រឹកមិញនេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្គោលលោក ភា សុភ័ត្រ្តា បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាសមាសភាពនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ចូលរួមការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024៖
-អ៊ាវ សុវណ្ណារ៉ា ក្លិបបឹងកេត
-វឿន សុខកុសល់ ក្លិប អាយ អេស អាយ ដង្កោសែនជ័យ
-ឯម ឈុំស៊ីដេត ក្លិបគីរីវង្សសុខសែនជ័យ
-អ៊ុត សូនី ក្លិបណាហ្គាវើលដ៍
-រុង ចុងមីង សាលាបាល់ទាត់ជាតិបាទី
-ទាំ មករា សាលាបាល់ទាត់ជាតិបាទី
-អ៊ុក ដេវីន សាលាបាល់ទាត់ជាតិបាទី
-រ៉ាវ ដេវីត សាលាបាល់ទាត់ជាតិបាទី
-សុន ថាវិស៊ីវ សាលាបាល់ទាត់ជាតិបាទី
-ស៊ូ មេងហុង សាលាបាល់ទាត់ជាតិបាទី
-ឈិន វឺននីន ក្លិបភ្នំពេញក្រោន
-បុង សាំយូអ៊ែល ក្លិបភ្នំពេញក្រោន
-លឹម វិសាល ក្លិបភ្នំពេញក្រោន
-សោម បូរិទ្ធ ក្លិបភ្នំពេញក្រោន
-ម៉ាត់ ឡានី ក្លិប Tiffy Army
-សារ យូសុះ ក្លិប Tiffy Army
-លាង ពិសី ក្លិប Tiffy Army
-ស្រេង សុខគា ក្លិប Tiffy Army
-ផៃ ឆៃយ៉ា ក្លិបវិសាខា
-ឈាង គឹមសុង ក្លិបវិសាខា
-ភឿក ថាតថៃ ក្លិបវិសាខា
-សឹង្ហ សំបូរិទ្ធី ក្លិបវិសាខា
-លីម លោកាថុង ក្លិបវិសាខា ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នឹងប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពានរង្វាន់នេះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រ៕

អត្ថបទទាក់ទង