Close

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យសិក្សាលទ្ធភាពរៀបចំបង្កើតកម្មវិធីទីក្រុងឆ្លាតវៃសម្រាប់រាជធានីភ្នំពេញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យសិក្សាលទ្ធភាពរៀបចំបង្កើតកម្មវិធីទីក្រុងឆ្លាតវៃសម្រាប់រាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យសិក្សាលទ្ធភាពរៀបចំបង្កើតកម្មវិធីទីក្រុងឆ្លាតវៃសម្រាប់រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ បានផ្ដួចផ្ដើមឱ្យក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ សិក្សាលទ្ធភាពរៀបចំបង្កើត កម្មវិធីទីក្រុងឆ្លាតវៃសម្រាប់រាជធានីភ្នំពេញ (Mobile Application) ។

គំនិតផ្តួចផ្តើមនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល គំនិតផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការផ្តល់ព័ត៌មាន និងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋរាយការណ៍បញ្ហានានាដែលជួបប្រទះក្នុងទីក្រុង ជូនទៅអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រូវបានចាត់ទុកជារបៀបវារៈមួយដ៏សំខាន់សម្រាប់ពិនិត្យតាមដានលើសកម្មភាពការងារចុះមូលដ្ឋានដែលក្រុមការងារបានអនុវត្តរួចរាល់នាពេលកន្លងមក ព្រមទាំងអាចឱ្យក្រុមការងារដាក់ចេញនូវទិសដៅការងារ និងសកម្មភាពនានាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសក្នុងគោលដៅសំខាន់ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង