Close

កក្រើក! Euro 2024 អាល្លឺម៉ង់ ប៉ះ អេស្ប៉ាញ ខណ: ព័រទុយហ្គាល់ ប៉ះ បារាំង វគ្គ ៨ក្រុមចុងក្រោយ រាត្រីនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
កក្រើក! Euro 2024 អាល្លឺម៉ង់ ប៉ះ អេស្ប៉ាញ ខណ: ព័រទុយហ្គាល់ ប៉ះ បារាំង វគ្គ ៨ក្រុមចុងក្រោយ រាត្រីនេះ កក្រើក! Euro 2024 អាល្លឺម៉ង់ ប៉ះ អេស្ប៉ាញ ខណ: ព័រទុយហ្គាល់ ប៉ះ បារាំង វគ្គ ៨ក្រុមចុងក្រោយ រាត្រីនេះ

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឬ Euro 2024 ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងឈនចូលដល់វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីថ្ងៃ សុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ ខណៈយប់នេះ មានការប្រកួតដ៏ធំចំនួន២គូសុទ្ធតែកីឡូធ្ងន់។

ការប្រកួតបើកឆាកវគ្គ៨ក្រុមចុងក្រោយ រាត្រីនេះ គឺជាការប្រកួតគ្នារវាងម្ចាស់ពាន Euro ៣សម័យកាលដូចគ្នា គឺក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះ ប៉ះជាមួយក្រុមអធិរាជគោជល់អេស្ប៉ាញ ដោយការប្រកួតធ្វើឡើងនៅវេលាម៉ោង ១១៖០០នាទីយប់ នាកីឡដ្ឋាន Stuttgart Arena។

ចំណែកការប្រកួតដែលធ្វើឡើងនៅម៉ោង ២:០០រំលងអធ្រាត្រ គឺជាការជួបគ្នារវាងម្ចាស់ពាន Euro 2016 ព័រទុយហ្គាល់ និងម្ចាស់ជើងឯក World Cup 2018 បារាំង ។ ជំនួបនេះ ក៏ជាជំនួបសងសឹកផងដែរ សម្រាប់ក្រុមមាន់គោកបារាំង ខណៈការប៉ះគ្នាកាលពីឆ្នាំ២០១៦ បារាំង បរាជ័យក្រោមថ្វីជើង ព័រទុយហ្គាល់ ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ Euro 2016។

គួរបញ្ជាក់ថា មុនឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនេះ ម្ចាស់ផ្ទះអាល្លឺម៉ង់ យកឈ្នះ ដាណាម៉ាក ២-០, អេស្ប៉ាញ ឈ្នះ ហ្សក់ហ្ស៊ី ៤-១, បារាំង ឈ្នះ បែលហ្សិក ១-០ និងព័រទុយហ្គាល់ ឈ្នះ ស្លូវានី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-០៕

អត្ថបទទាក់ទង