សត្វត្រដក់ធំតែងតែបង្ហាញវត្តមានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវជារាងរាល់ឆ្នាំ
ភ្នំពេញ៖ សត្វត្រដក់ធំ តែងតែមានវត្តមានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ជារាងរាល់ឆ្នាំ ចាប់ពីខែ មិថុនា ដល់ខែ សីហា រឺ កញ្ញា (អាស្រ័យលើ កម្ពស់ទឹកជំនន់) និងជាទៀងទាត់។នេះ បើតាម អង្គការ NatureLife Cambodia Organization។
បើតាមអង្គការនេះ នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះដែរ សត្វត្រដក់ធំ បានវិលត្រលប់មករកចំណីក្នុងតំបន់ដីសើមនេះតាមធម្មតា និងរហូតមានដល់ពេលនេះក្រុមការងាររបស់អង្គការកត់ត្រាបានចំនួន ៦ ក្បាល។
អង្គការដដែលនេបានជំរាបជូនថា រាជរដ្ឋាភិបាលកំពុងដំណើរការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះជាតំបន់រ៉ាមសារអាស្រ័យដោយវាសារះសំខាន់ជាអន្តរជាតិ និងស្នើឱ្យចូលរួមថែរក្សាតំបន់ដីសើមបឹងព្រែកល្ពៅទាំងអស់គ្នា។
សត្វត្រដក់ធំ( Greater Adjutant) ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ប្រភេទសត្វប្រភេទរងគ្រោះជិតផុតពូជដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN។។ វត្តមានរបស់សត្វស្លាបប្រភេទនេះ បង្ហាញពីភាពសំខាន់នៃតំបន់ដីសេីមនោះក្នុងការគាំទ្រដល់ជីវចម្រុះនិងជីវភាពប្រជាសហគមន៍ បាត់វត្តមានសត្វស្លាបបង្ហាញថាទីតាំងនោះកំពុងមានការប្រែប្រួលខូចទ្រង់ទ្រាយ៕