Close

តោះ! មកដឹងពីកីឡាកររកបានគ្រាប់បាល់ច្រើន និងអ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេ នៅ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ កីឡា
តោះ! មកដឹងពីកីឡាកររកបានគ្រាប់បាល់ច្រើន និងអ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេ នៅ Euro 2024 តោះ! មកដឹងពីកីឡាកររកបានគ្រាប់បាល់ច្រើន និងអ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេ នៅ Euro 2024

ជាការពិតណាស់! ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប ឬ EURO 2024 បានបញ្ចប់វគ្គ១៦ក្រុមចុងក្រោយហើយ កាលពីថ្ងៃអង្គារ ទី២ ខែកក្កដា ដោយបានរកឃើញក្រុមខ្លាំងទាំង៨ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ថ្ងៃនេះ ENN News នឹងនាំអ្នកទាំអអស់គ្នាទៅមើលពីកីឡាករដែលរកបានគ្រាប់បាកល់បានច្រើនជាងគេ និងអ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេទាំង៥ នៅ Euro 2024 គិតត្រឹមវគ្គ១៦ក្រុមនេះ។

-កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖
១. កីឡាករ Cody Gakpo ហូឡង់ ៣គ្រាប់
១. កីឡាករ Georges Mikautadze ហ្សក់ហ្ស៊ី ៣គ្រាប់
១. កីឡាករ Ivan Schranz ស្លូវ៉ាគី ៣គ្រាប់
១. កីឡាករ Jamal Musiala អាល្លឺម៉ង់ ៣គ្រាប់
៥. កីឡាករដែលរកបាន២គ្រាប់មាន ៨នាក់ ដូចជា Donyell Malen, Fabián Ruiz, Harry Kane, Jude Bellingham, Kai Havertz, Merih Demiral, Niclas Füllkrug និង Răzvan Marin។

-អ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេ
១. អ្នកចាំទី MAMADARDASHVIL របស់ហ្សកហ្ស៊ី សង្គ្រោះបាល់បាន ២៩លើក
២. អ្នកចាំទី FLORIN NITA របស់រ៉ូមានី សង្គ្រោះបាល់បាន ១៦លើក
៣. អ្នកចាំទី DONNARUMMA របស់អ៊ីតាលី សង្គ្រោះបាល់បាន ១៤លើក
៤. អ្នកចាំទី OBLAK របស់ស្លូវេនី សង្គ្រោះបាល់បាន ១៤លើក
៥. អ្នកចាំទី CASTEELS របស់បែលហ្សិក សង្គ្រោះបាល់បាន ១៤លើក។

គួរបញ្ជាក់ថា សម្រាប់ក្រុមទាំង៨ ដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយ មានដូចជា៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់, ក្រុមស្វីស, ក្រុមតោកំណាចអង់គ្លេស, ក្រុមគោជល់អេស្ប៉ាញ, ក្រុមមាន់គោកបារាំង, ក្រុមបញ្ចខែលព័រទុយហ្គាល់, ក្រុមទឹកក្រូចហូឡង់ និងក្រុមទួរគី៕

អត្ថបទទាក់ទង