Close

ក្រោយចាញ់ ឥណ្ឌូណេស៊ី យ៉ាងចាស់ដៃ គ្រូ U16 វៀតណាម ថានេះជាលទ្ធផលដែលខ្លួនមិននឹកស្មានដល់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ក្រោយចាញ់ ឥណ្ឌូណេស៊ី យ៉ាងចាស់ដៃ គ្រូ U16 វៀតណាម ថានេះជាលទ្ធផលដែលខ្លួនមិននឹកស្មានដល់ ក្រោយចាញ់ ឥណ្ឌូណេស៊ី យ៉ាងចាស់ដៃ គ្រូ U16 វៀតណាម ថានេះជាលទ្ធផលដែលខ្លួនមិននឹកស្មានដល់

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម អាយុក្រោម១៦ឆ្នាំ លោក Tran Minh Chien មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះលទ្ធផលដែលកូនក្រុមរបស់លោក ប្រកួតចាញ់ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៦ឆ្នាំ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធ នៃពានរង្វាន់ U16 ជើងឯកអាស៊ីអាគ្នេយ៍។

ថ្ងៃបន្ទាប់ពីចប់ការប្រកួត លោក Tran Minh Chien បាននិយាយថា៖ «នេះជាលទ្ធផល ដែលខ្ញុំមិននឹកស្មានដល់។ កីឡាកររបស់យើងលេងបានស្មើគ្នា តាំងពីដើមដល់ចប់តង់ទី១ ប៉ុន្តែចាញ់ត្រឹមតែមួយភ្លែត។ ការផ្តោតអារម្មណ៍ និងកង្វះនៃការប្រកួតដ៏ស្វិតស្វាញ បណ្តាលឱ្យពួកយើងរបូតគ្រាប់បាល់ពីរគ្រាប់ ជាក់ស្តែង វៀតណាម បានផ្តល់គ្រាប់បាល់ និងជ័យជម្នះឱ្យឥណ្ឌូនេស៊ី។

គ្រូបង្វឹករូបនេះ បានសង្កត់ធ្ងន់ថា៖« ការដែលត្រូវគេនាំមុខ២គ្រាប់ គួបផ្សំនឹងការថយចុះកម្លាំងកាយ បានធ្វើឲ្យកីឡាករយើងបាត់បង់ការគ្រប់គ្រងខ្លួនឯង នាំឲ្យមានកំហុសកាន់តែច្រើននៅចុងតង់ទីពីរ និងរងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីលទ្ធផលនេះ បុគ្គលិកបង្វឹក នឹងប្រឈមមុខនិងការបាត់បង់តំណែង រួមទាំងខ្ញុំផងដែរ»។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអូស្រ្តាលី អាយុក្រោម១៦ឆ្នាំ បានក្លាយជាម្ចាស់ពាន ASEAN U16 BOYS’ CHAMPIONSHIP 2024 បន្ទាប់ពីយកឈ្នះ ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានលេខ៣ ស្របពេលដែលវៀតណាម បានលេខ៤៕

អត្ថបទទាក់ទង