Close

មិនធម្មតា ! ត្រឹមរយៈពេល ៥៦ថ្ងៃ ធឿន ធារ៉ា អាចគ្រងខ្សែក្រវាត់ដល់ទៅ៣គ្រឿងផ្សេងគ្នា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
មិនធម្មតា ! ត្រឹមរយៈពេល ៥៦ថ្ងៃ ធឿន ធារ៉ា អាចគ្រងខ្សែក្រវាត់ដល់ទៅ៣គ្រឿងផ្សេងគ្នា មិនធម្មតា ! ត្រឹមរយៈពេល ៥៦ថ្ងៃ ធឿន ធារ៉ា អាចគ្រងខ្សែក្រវាត់ដល់ទៅ៣គ្រឿងផ្សេងគ្នា

ភ្នំ​ពេញ​ : ជារឿងដ៏អស្ចារ្យមួយ ដែលកីឡាករប្រដាល់គុនខ្មែរអ្នកលេងពូថៅដៃ ធឿន ធារ៉ា អាចគ្រងខ្សែក្រវាត់ចំនួន ៣គ្រឿងផ្សេងគ្នា ដោយចាយពេលត្រឹមតែ៥៦ថ្ងៃប៉ុណ្ណោះ​ក្នុងនាមជាកីឡាករគុនខ្មែរដំបូងគេ ដែលធ្វើបានរឿងដ៏អស្ចារ្យមួយនេះ។

កាលពីយប់ថ្ងៃសៅរ៍ អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ម៉ារ៉ាតុងអន្តរជាតិ ប្រភេទទម្ងន់ ៧១គីឡូក្រាម បន្ទាប់ពីយកឈ្នះជើងខ្លាំងមកពីប្រទេសថៃ ភីតម៉ៃ ក្នុងជុំទី១ និងបានយកឈ្នះ កីឡាករជើងខ្លាំងរួមសញ្ជាតិ ឈឿង ល្វៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតសង្វៀន Krud គុនខ្មែរ  ដែលប្រព្រឹត្តឡើងនៅកំបូល។

ខ្សែក្រវាត់ទី១ ដែល ធឿន ធារ៉ា ទទួលបានគឺខ្សែក្រវ៉ាត់ Thai Fight ។ កាលពីយប់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២២ ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ បន្ទាប់ពីរូបគេបានយកឈ្នះជើងខ្លាំងមកពីប្រទេសថៃ សៃយុគ ។

ខ្សែក្រវាត់ទី២ គឺ ខ្សែក្រវាត់ IPCC ។ រូបគេបានផ្ដួលកីឡាករប្រេស៊ីល Thiago Teixeira បែកឈាម រហូតអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតនៅត្រឹមទឹក៤ ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ IPCC នៅខេត្តស្វាយរៀង  នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងចំណោមខ្សែក្រវាត់ទាំង៣ ដែល ធឿន ធារ៉ា ដណ្ដើមបាននោះ សុទ្ធតែផ្ដួលគូរប្រកួតឲ្យបោះបង់ការប្រកួតទាំងអស់ ហើយមានតែ Thiago Teixeira ម្នាក់ប៉ុណ្ណោះ ដែលស៊ូដល់ទឹក៤ ក្រៅពីនោះ សុទ្ធតែសន្លប់ក្នុងទឹក១ ទាំងអស់៕

អត្ថបទទាក់ទង