Close

មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត ៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត ៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត ៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១

សៀរាប:​យ៉ាងហោចណាស់កុមារកម្ពុជាប្រមាណជិត ៧០០នាក់ ត្រូវបានរកឃើញថាបានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ខណៈដែលជំងឺនេះ បានកើតឡើងលើកុមារដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយអ្នកជំនាញមិនទាន់បានដឹងមូលហេតុច្បាស់នៅឡើយ។

នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន បញ្ជាក់ទៀតថា ជំងឺទឹកនោមផ្អែមប្រភេទទី១ នៅមន្ទីពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប មានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩ ខណៈដែលរយៈពេល១០ឆ្នាំចុងក្រោយ មានការកើនឡើងក្នុងមួយឆ្នាំរហូតដល់២០ករណី ដែលភាគច្រើនកើតលើក្មេងមានអាយុពី៤ ទៅ១៤ឆ្នាំ ហើយបច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមនៅឡើយទេ។

លោកសាស្ដ្រាចារ្យ បន្តថា ជំងឺទឹកនោមផ្អែមជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។

លោកថានៅក្នុងខ្លួនមនុស្សមានថាមពលចំនួន៣ ដែលសំខាន់ ទី១ជាតិសាច់ ទី២ជាតិខ្លាញ់ និងទី៣ជាតិស្ក ប៉ុន្តែជាតិស្កនៅក្នុងខ្លួន កក់កុញមិនអាចយកទៅប្រើប្រាស់បាន ហើយនៅក្នុងខ្លួនកុមារត្រូវការបំលែងពីជាតិសាច់ ពីជាតិខ្លាញ នៅពេលបំលែងពីជាតិសាច់ខ្លាញ់នេះ ធ្វើអោយអ្នកជំងឺទឹកនោមផ្អែមលេចចេញជារោគសញ្ញាផ្សេងៗ។រោគសញ្ញារបស់វាមានបួនដែលសំខាន់ គឺញាំច្រើន ចុះស្គមផឹកច្រើន នោមច្រើន ប៉ុន្តែកូនក្មេងកាន់តែអស់កម្លាំងទៅ។

លោកបន្ដថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការព្យាបាល ពេលដែលយើងរករោគវិនិច្ឆ័យដឹងថាកូនក្មេងជាប្រភេទជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយយើងត្រូវព្យាបាល ហើយព្យាបាលថ្នាំដែលសំខាន់បំផុតគឺមានតែមួយគត់គឺអាំងស៊ុយលីន៕

អត្ថបទទាក់ទង