Close

Bellingham និង Harry Kane ស៊ុតម្នាក់ ១គ្រាប់ ជួយអង់គ្លេស ឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ កីឡា
Bellingham និង Harry Kane ស៊ុតម្នាក់ ១គ្រាប់ ជួយអង់គ្លេស ឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ Euro 2024 Bellingham និង Harry Kane ស៊ុតម្នាក់ ១គ្រាប់ ជួយអង់គ្លេស ឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ Euro 2024

គ្រាប់បាល់របស់ Jude Bellingham និង Harry Kane បានជួយក្រុមតោកំណាចអង់គ្លេស កក់កៅអីទៅវគ្គ ៨ក្រុមចុងក្រោយ Euro 2024 ក្រោយយកឈ្នះ ស្លូវ៉ាគី យ៉ាងលំបាកក្នុងលទ្ធផល ក្នុងលទ្ធផល ២-១។

កាលពីយប់មិញនេះ ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះ ស្លូវ៉ាគី យ៉ាងលំបាក ក្នុងលទ្ធផល ២-១។ ២គ្រាប់របស់អង់គ្លេស រកបានដោយកីឡាករ Jude Bellingham នៅនាទី៩០+ និង Harry Kane នៅម៉ោងបន្ថែម១៥នាទី ២ដង ខណៈ១គ្រាប់របស់ស្លូវ៉ាគី រកបានដោយកីឡាករ Ivan Schranz នៅនាទីទី៥។

ចំណែកការប្រកួតដែលធ្វើឡើងនៅម៉ោង ២:០០រំលងអធ្រាត្រ ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះ ហ្សកហ្ស៊ី ស្រួលៗក្នុងលទ្ធផល ៤-១។៤គ្រាប់របស់អេស្ប៉ាញរកបានដោយកីឡាករ Rodri, Fabian Ruis, Nico Villiams និង Dani Olmo ខណៈ១គ្រាប់របស់ហ្សកហ្ស៊ី ជាគ្រាប់បាល់ Own Goals របស់ Le Normand។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ ចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ គេបានរកឃើញ៤ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វីស អង់គ្លេស និងអេស្ប៉ាញ៕

អត្ថបទទាក់ទង