Close

បើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចចំនួនពីរនៅខេត្តមណ្ឌលគិរី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចចំនួនពីរនៅខេត្តមណ្ឌលគិរី បើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចចំនួនពីរនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ USAID មរតកបៃតង ប្រកាសដាក់ឱ្យដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចចំនួនពីរ ជាផ្លូវការ នៅស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងសប្តាហ៍នេះ។

USAID មរតកបៃតង បញ្ជាក់ថា ការបើកដំណើរការរោងម៉ាស៊ីនទាំងពីរនេះ គឺជាផ្នែកមួយនៃកម្មវិធីខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើរបស់យើង។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជំនាញ និងមធ្យោបាយសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី ដល់ក្រុមអ្នកផលិតខ្នាតតូច ដើម្បីអាចឱ្យពួកគេលក់គ្រាប់ស្វាយចន្ទីកែច្នៃនេះ បានតម្លៃខ្ពស់ជាងគ្រាប់ស្វាយចន្ទីស្រស់។

នេះមិនត្រឹមតែបង្កើតប្រាក់ចំណូលបន្ថែមឱ្យកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តពួកគេឱ្យការពារព្រៃឈើ និងសត្វព្រៃនៅក្នុងសហគមន៍ និងដែនជម្រកសត្វព្រៃផងដែរ។

ពិធីបើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចនេះ មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុក នាយិកាបេសកកម្មរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា ក្រុមការងារ USAID ប្រចាំកម្ពុជា ក្រុមហ៊ុន Olam Food Ingredients ក្រុមហ៊ុន SHE Agrocam សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង និងសមាជិកសហគមន៍ផងដែរ។

នេះបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នារបស់យើង ចំពោះការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយនិរន្តរភាព និងការលើកកម្ពស់សហគមន៍របស់យើង៕


អត្ថបទទាក់ទង