Close

ខ្លាំងមែន! ជប៉ុន និងប៉ូឡូញ កក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាល់ទះពិភពលោក VNL 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ខ្លាំងមែន! ជប៉ុន និងប៉ូឡូញ កក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាល់ទះពិភពលោក VNL 2024 ខ្លាំងមែន! ជប៉ុន និងប៉ូឡូញ កក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាល់ទះពិភពលោក VNL 2024

កាលពីយប់ថ្ងៃទី២៧ ខែមិថុនា នេះ ជើងខ្លាំងបាល់ទះអាស៊ី គឺក្រុមបាល់ទះជម្រើសជាតិជប៉ុន និងក្រុមការពារដំណែងជើងឯកប៉ូឡូញ បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចរាល់ហើយ ក្នុងការប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសកម្រិតពិភពលោក (2024 FIVB Volleyball Men’s Nations League) ដែលរៀបចំឡើងក្នុងប្រទេសប៉ូឡូញ។

ក្រុមបាល់ទះជប៉ុន បានយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិ កាណាដា មិនឲ្យតដៃរួចឡើយ ក្នុងលទ្ធផល ៣សិតទល់នឹង០។ សិត១ ជប៉ុន ២៦-២៤ កាណាដា, សិត២ ជប៉ុន ២៥-១៨ កាណាដា និង សិត៣ ជប៉ុន ២៦-២៤ កាណាដា។

ចំណែកក្រុមការពារដំណែងជើងឯកប៉ូឡូញ បានវាយបកយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល ក្នុងលទ្ធផល ៣សិតទល់នឹង១។ សិត១ ប៉ូឡូញ ១៨-២៥ ប្រេស៊ីល, សិត២ ប៉ូឡូញ ២៥-២៣ ប្រេស៊ីល, សិត៣ ប៉ូឡូញ ២៥-២២ ប្រេស៊ីល និងសិត៤ ប៉ូឡូញ ២៥-១៦ ប្រេស៊ីល។

លទ្ធផលនេះ មានន័យថា ជើងខ្លាំងអាស៊ីជប៉ុន និងម្ចាស់ផ្ទះប៉ូឡូញ បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយត្រូវអង្គុយរងចាំក្រុមដែលឈ្នះរវាង អ៊ីតាលី និង បារាំង និងស្លូវេនី ជាមួយ អាហ្សង់ទីន ខណៈក្រុមទាំង៤ ត្រូវប្រកួតនៅយប់ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 FIVB Volleyball Men’s Nations League បានចាប់ផ្ដើមកាលពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា មានក្រុមចូលរួមចំនួន១៦ក្រុម ។ក្រុមទាំង១៦ នោះមានដូចជា៖ អាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក។ ចំពោះប្រាក់រង្វាន់ក្រុមឈ្នះជើងឯកនឹងទទួលបាន ១លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង