Close

សោកស្ដាយផង! ក្រុមបាល់ទះកម្ពុជា អាយុក្រោម ២០ឆ្នាំ ប្រកួតចាញ់ វៀតណាម ក្នុងលទ្ធផល ២ ទល់ ៣ សិត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ កីឡា
សោកស្ដាយផង! ក្រុមបាល់ទះកម្ពុជា អាយុក្រោម ២០ឆ្នាំ ប្រកួតចាញ់ វៀតណាម ក្នុងលទ្ធផល ២ ទល់ ៣ សិត សោកស្ដាយផង! ក្រុមបាល់ទះកម្ពុជា អាយុក្រោម ២០ឆ្នាំ ប្រកួតចាញ់ វៀតណាម ក្នុងលទ្ធផល ២ ទល់ ៣ សិត

(បាល់ទះ)៖ កាលពីយប់ ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ មិនអាចឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រនៃការប្រកួតជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី បានទេ បន្ទាប់ពីចាញ់ក្រុមបាល់ទះជម្រើសជាតិ U20 វៀតណាម ក្នុងលទ្ធផល ២ទល់៣ សិត។

លទ្ធផលការប្រកួតរវាងក្រុមបាល់ទះជម្រើសជាតិ U20 កម្ពុជា ជាមួយ U20 វៀតណាម កាលពីយប់មិញ៖
-សិត១ កម្ពុជា ២៥-២១ វៀតណាម
-សិត២ កម្ពុជា ១៦-២៥ វៀតណាម
-សិត៣ កម្ពុជា ២៥ -២០ វៀតណាម
-សិត៤ កម្ពុជា ២២- ២៥ វៀតណាម
-សិត៥ កម្ពុជា ៥ -១៥ វៀតណាម។

តាមរយៈលទ្ធផលនេះ កម្ពុជា ត្រូវត្រឡប់មកមាតុភូមិវិញ ខណៈ U20 វៀតណាម នឹងចូលទៅក្នុងពូល D ដែលមានក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ខណៈ១ក្រុមទៀត គឺការប្រកួតជម្រុះរវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ នឹងប្រារព្ធឡើងនៅប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង