Close

បុរសតែពីរមា្នក់ប៉ុណ្ណោះដែលកំណត់ជោគវាសនាលើសំណើបទឈប់បាញ់នៅតំបន់ Gaza

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
បុរសតែពីរមា្នក់ប៉ុណ្ណោះដែលកំណត់ជោគវាសនាលើសំណើបទឈប់បាញ់នៅតំបន់ Gaza បុរសតែពីរមា្នក់ប៉ុណ្ណោះដែលកំណត់ជោគវាសនាលើសំណើបទឈប់បាញ់នៅតំបន់ Gaza

បរទេស៖ បុរសតែពីរនាក់ប៉ុណ្ណោះ គឺ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមេដឹកនាំក្រុមហាម៉ាសនៅហ្គាហ្សា លោក Yahya Sinwar ដែលអាចកំណត់ជោគវាសនានៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាសម្រាប់តំបន់ហ្កាហ្សាទាំងមូល។

ការមិនសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់គ្នាសម្រាប់តំបន់ហ្កាហ្សានេះ ដោយសារតែមេដឹកនាំនីមួយៗប្រឈមមុខនឹងសម្ពាធនយោបាយ និងបញ្ហាផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេ។

មេដឹកនាំទាំងពីរហាក់ដូចជាមិនប្រញាប់ប្រញាល់ក្នុងការធ្វើសម្បទានឱ្យគ្នាទៅវិញមក ដើម្បីបញ្ចប់សង្រ្គាមដ៏មហន្តរាយរយៈពេលប្រាំបីខែ និងការចាប់ចំណាប់ខ្មាំងដោយសេរី ដែលត្រូវបានក្រុមហាម៉ាសចាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។

ក្រុមហាម៉ាស់ស្ទើតែទទួលយកនូវសំណើបទឈប់បាញ់ទាំងអស់ ប៉ុន្តែបានស្នើសុំ “ការកែប្រែ”ចំណុចមួយចំនួនតូចប៉ុណ្ណោះ ។ រីឯលោក Netanyahu វិញបានជំទាស់ជាសាធារណៈអំពីទិដ្ឋភាពនៃសំណើ ទោះបីជាសហរដ្ឋអាមេរិកបានកំណត់វាជាផែនការរបស់អ៊ីស្រាអែលក៏ដោយ។

ក្នុងចំណោមចំណុចជាប់គាំងសំខាន់ៗគឺរបៀបផ្លាស់ទីពីបទឈប់បាញ់បណ្តោះអាសន្នក្នុងដំណាក់កាលដំបូង ទៅជាកិច្ចព្រមព្រៀងទៅបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលរួមមានការបញ្ចប់ការប្រយុទ្ធ និងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា៕

អត្ថបទទាក់ទង