Close

មន្ត្រីចិនបង្ហាញបំណងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីចិនបង្ហាញបំណងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង មន្ត្រីចិនបង្ហាញបំណងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង

ស្វាយរៀង៖ លោក យ៉ាង ស៊ួដុង (MR. Yang Xudong ) អនុលេខាធិការ នៃប្រជាជនក្រុងស៊ីបូ និងលោក វ៉ាង ជុង (MR. Wang Chong) លេខាបក្សប្រជាជនស៊ីបូ ខេត្តហ្សានដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន បានបង្ហាញបំណងពីការនាំអ្នកវិនិយោគមកពីប្រទេសចិន មកបណ្ដាក់ទុននៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀងនាពេលខាងមុខ។

ការបង្ហាញពីបំណងបែបនេះ ធ្វើឡើងក្នុងពេលចូលជួបសម្តែងការគួសមនឹងពិភាក្សាការងារជាមួយឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការ ការយល់ដឹងពីគ្នាទៅវិញទៅមក ពង្រឹងមិត្តភាព កិច្ចការងារអភិវឌ្ឍន៍រវាង ក្រុងស្វាយរៀង ជាមួយនិងក្រុងស៊ីបូ ខេត្តហ្សានដុង ប្រទេសចិន។

នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់អំពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោក យ៉ាង ស៊ួដុង (MR. Yang Xudong ) អនុលេខាធិការ នៃប្រជាជនក្រុងស៊ីបូ និងលោក វ៉ាង ជុង (MR. Wang Chong) លេខាបក្សប្រជាជនស៊ីបូ ខេត្តហ្សានដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានបំណងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀងនាពេលខាងមុខ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានគាំទ្រទាំងស្រុង និងការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូវិនិយោគនៃក្រុងស៊ីបូ ខេត្តហ្សានដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានចំណាប់អារម្មណ៍ និងមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀងនាពេលនេះ ជាពិសេសបាននាំមកនូវផលប្រយោជន៍ជាច្រើនដែលផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងក្រៅខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។

នាឱកាសនោះដែរ លោកលោក យ៉ាង ស៊ួដុង បានបញ្ជាក់ អំពីទីតាំងស្ថានភាពភូមិសាស្ត្រ និងសក្តានុពលសំខាន់ៗរបស់ក្រុងស៊ីបូ ខេត្តហ្សានដុង និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យលោកនិងប្រតិភូបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធដៃគូវិនិយោគនានាដែលបានមកបណ្តាក់ទុនទៅលើវិស័យឧស្សាហកម្មបន្ថែមក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាឱកាសនេះផងដែរ៕

អត្ថបទទាក់ទង