Close

លទ្ធផលការប្រកួត Euro 2024 កាលពីយប់មិញ ខណៈអេស្ប៉ាញ ជាក្រុមទី៣ កក់កៅអីទៅកាន់វគ្គ ១៦ក្រុម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ កីឡា
លទ្ធផលការប្រកួត Euro 2024 កាលពីយប់មិញ ខណៈអេស្ប៉ាញ ជាក្រុមទី៣ កក់កៅអីទៅកាន់វគ្គ ១៦ក្រុម លទ្ធផលការប្រកួត Euro 2024 កាលពីយប់មិញ ខណៈអេស្ប៉ាញ ជាក្រុមទី៣ កក់កៅអីទៅកាន់វគ្គ ១៦ក្រុម

(Euro)៖ ការប្រកួតពានរង្វាន់ Euro 2024 បានកន្លងទៅ ៧ថ្ងៃមកហើយ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដោយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ មានការប្រកួតចំនួន៣គូរ ខណៈអេស្ប៉ាញ ជាក្រុមទី៣ បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេ។

ប្រកួតទី១ ដែលធ្វើឡើងកាលពីក្បាលព្រលប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទី ក្រុមជម្រើសជាតិស្លូវេនី បានប្រកួតស្មើ ស៊ែប៊ីក្នុងលទ្ធផល ១-១។ បច្ចុប្បន្ន ស្លូវេនី ឈរលេខ៣ ក្នុងពូល C មាន ២ពិន្ទុ ខណៈ ស៊ែប៊ី ឈរបាតតារាងមាន ១ពិន្ទុ។

ចំណែកទី២ គឺជាការប្រកួតក្នុងពូល C ដដែល រវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមដាណឺម៉ាក។ ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Deutsche Bank Park វេលាម៉ោង ១១៖០០នាទីយប់ គឺក្រុមទាំងពីរបានចែកគ្នាម្នាក់១ពិន្ទុ ពោលគឺស្មើគ្នា ក្នុងលទ្ធផល ១-១។ បច្ចុប្បន្ន អង់គ្លេស កំពុងឈរកំពូលតារាង ក្នុងពូល F មាន ៤ពិន្ទុ ខណៈ ដាណឺម៉ាក ឈរលេខ២ មាន ២ពិន្ទុ។

រីឯប្រកួតទី៣ ដែលធ្វើឡើងនៅម៉ោង២ រំលងអាធ្រាត្រ ឈាងចូលថ្ងៃសុក្រ គឺក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះ ក្រុមការពារដំណែងជើងឯក អ៊ីតាលី ក្នុងលទ្ធផល ១-០។ តាមរយៈលទ្ធផលនេះ បានជួយឲ្យ អេស្ប៉ាញ ឈរលេខ១ ក្នុងពូល B មាន ៦ពិន្ទុ ដែលមានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ សុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ Euro 2024 រកឃើញ ៣ក្រុមហើយ បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេ។ ក្នុងវគ្គ១៦ក្រុមនេះ សម្រាប់ក្រុមលេខ១ និងលេខ២ ទទួលកៅអីស្វ័យប្រវត្តិ ហើយក៏ត្រូវយកក្រុមលេខ៣ ល្អ ចំនួន ៤ក្រុមផងដែរ៕

អត្ថបទទាក់ទង