Close

Euro 2024៖ គ្រូអាល្លឺម៉ង់ ថា ហុងគ្រី មានសម្ពាធច្រើនជាងក្រុមរបស់ខ្លួន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ កីឡា
Euro 2024៖ គ្រូអាល្លឺម៉ង់ ថា ហុងគ្រី មានសម្ពាធច្រើនជាងក្រុមរបស់ខ្លួន Euro 2024៖ គ្រូអាល្លឺម៉ង់ ថា ហុងគ្រី មានសម្ពាធច្រើនជាងក្រុមរបស់ខ្លួន

លោក Julian Nagelsmann គ្រូបង្វឹករបស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បាននិយាយនៅថ្ងៃពុធនេះថា ក្រុមជម្រើសជាតិហុងគ្រី នឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងជាមួយនឹងការគម្រាមកំហែងនៃការធ្លាក់ចេញពី Euro 2024 ប្រសិនបើពួកគេចាញ់ការប្រកួតនោះយប់នេះ។

ជាការពិតណាស់ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានចាប់ផ្តើមការប្រកួត Euro 2024 ក្នុងទម្រង់ដ៏អស្ចារ្យជាមួយនឹងការបំបាក់ ស្កុតឡេន ៥-១ ក្នុងការប្រកួតបើឆាករបស់ខ្លួន ខណៈដែល ហុងគ្រី បានចាញ់ ស្វីស ក្នុងលទ្ធផល ៣-១។

លោក Julian Nagelsmann បានប្រាប់សន្និសីទសារព័ត៌មានមុនប៉ះ ហុងគ្រី ថា “ខ្ញុំយល់ថា ក្រុមជម្រើសជាតិស្កុតឡែន និងហុងគ្រី មានកម្រិតប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ ហុងគ្រី ស្ថិតនៅក្រោមសម្ពាធច្រើនជាងយើង បន្ទាប់ពីចាញ់ការប្រកួតដំបូងរបស់ពួកគេ។ ខ្ញុំគិតថា ពួកគេត្រូវតែប្រឹងជាងពេលប្រកួតជាមួយស្វីស ព្រោះពួកគេអាចធ្លាក់ចេញពី Euro 2024 ប្រសិនបើពួកគេចាញ់យប់នេះ»។

គួរបញ្ជាក់ថា អាល្លឺម៉ង់ កំពុងឈរកំពូលតារាងដោយមានបីពិន្ទុដូចគ្នាជាមួយ ក្រុមជម្រើសជាតិស្វីស ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង ខណៈ ហុងគ្រី និងស្កុតឡែន គ្មានពិន្ទុរាប់សោះ។ ប្រសិនបើយប់នេះ ពួគគេឈ្នះ ហុងគ្រី នោះពួកគេនឹងធានាបាន១កៅអីឡើងទៅកាន់វគ្គ១៦ក្រុម៕

អត្ថបទទាក់ទង