Close

ឪពុករបស់ Lionel Messi​ ៖ ខ្ញុំមិនគិតថា Leo នឹងលេងឱ្យ Barcelona ម្តងទៀតទេ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ឪពុករបស់ Lionel Messi​ ៖ ខ្ញុំមិនគិតថា Leo នឹងលេងឱ្យ Barcelona ម្តងទៀតទេ ឪពុករបស់ Lionel Messi​ ៖ ខ្ញុំមិនគិតថា Leo នឹងលេងឱ្យ Barcelona ម្តងទៀតទេ

កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ម្សិលមិញនេះ ឪពុករបស់កីឡាករ Lionel Messi លោក Jorge Messi បានបដិសេធពីលទ្ធភាពដែលម្ចាស់ជើងឯក World Cup ២០២២ ត្រលប់មក Barcelona វិញ នៅរដូវក្តៅខាងមុខនេះ  ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Paris Saint-Germain ។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ មានទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ សម្រាប់ក្លឹប និងប្រទេស ហើយស៊ុត​បញ្ចូលទីបាន ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ២៤ លើកប៉ុណ្ណោះ នៅ Ligue 1 និង Champions League ។ យ៉ាងណា កាសែតបារាំង L’Equipe អះអាងថា ក្លិបមិនសូវជាចង់ឲ្យ Messi បន្តនៅក្លឹបលើសពីចុងបញ្ចប់នៃរដូវកាលនេះឡើយ។ រូបគេនឹងផុតកុងត្រានៅរដូវក្ដៅ ទោះបីជាមានជម្រើសក្នុងការបន្តស្នាក់នៅមួយឆ្នាំបន្ថែមទៀតក៏ដោយ។

ដំបូងឡើយ PSG សង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅបានយូរជាងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ កីឡាករអន្តរជាតិអាហ្សង់ទីន មិនទាន់ទទួលយកសំណើនេះទេ ហើយការពិភាក្សាកំពុងជាប់គាំង។ នោះបានជំរុញឱ្យមានរបាយការណ៍លើកឡើងថា គាត់អាចផ្លាស់ទៅកាន់ទ្រនំចាស់វិញ ក្នុងទឹកដី Camp Nou។

ជុំវិញពាក្យចចាមរាមនេះ ឪពុករបស់ Messi លោក Jorge បានប្រាប់កាសែតអេស្ប៉ាញ Sport នៅពេលដែលគាត់បានហោះចេញពីទីក្រុង Catalan កាលពីរសៀលថ្ងៃព្រហស្បតិ៍ថា​ ៖« ខ្ញុំមិនគិតថា Leo នឹងលេងឱ្យ Barcelona ម្តងទៀតទេ។ លក្ខខណ្ឌមិនត្រូវបានបំពេញ។ យើងមិនបាននិយាយជាមួយ ប្រធានក្លឹប Barcelona លោក Joan Laporta ឡើយ ហើយមិនមានការផ្តល់ជូននៅលើតុនោះទេ។ ខ្ញុំមិនដឹងថា វាមិនអាចទៅរួច ឬយ៉ាងណានោះទេ ប៉ុន្តែគាត់ស្ថិតក្រោមកុងត្រាជាមួយ PSG»៕

អត្ថបទទាក់ទង