Close

ដំណឹងរីករាយ! ប្រទះឃើញផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាល កំពុងបណ្ដើរកូនចំនួន ៥ក្បាល នៅមុខកោះអាចម៍សេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ដំណឹងរីករាយ! ប្រទះឃើញផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាល កំពុងបណ្ដើរកូនចំនួន ៥ក្បាល នៅមុខកោះអាចម៍សេះ ដំណឹងរីករាយ! ប្រទះឃើញផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាល កំពុងបណ្ដើរកូនចំនួន ៥ក្បាល នៅមុខកោះអាចម៍សេះ

កែប៖ ផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាលកំពុងបណ្ដើរកូនចំនួន៥ក្បាល នៅមុខកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប។ នេះ បើតាមក្រុមអភិរក្សរបស់អង្គការ MCC’s Cambodian Marine Mammal Conservation Project ។

បើតាម អង្គការនេះ ការប្រទះឃើញនូវវត្តមានសត្វផ្សោតក្បាលត្រឡោកបែកនេះ វាតែងតែផ្ដល់នូវកំលាំងចិត្ដ ប៉ុន្ដែវាក៏មិនមានអ្វីប្រសើជាងនេះទៅទៀតនៅពេលដែលក្រុមអភរិក្សា កំពុងធ្វើការជាមួយនឹងការអភិរក្សប្រភេទសត្វដែលជិតផុតពូជនេះផងដែរ។

អង្គការនេះ សង្កត់ថា Cetaceans (បាឡែន, ផ្សោត, និងប្រភេទសត្វផបផយ) ជាប្រភេទសត្វមានសមត្ថភាពបង្កើតកូនទាបបំផុត, វាមានន័យថាពួកសត្វទាំងនេះមានអាយុកាលវែង, ហើយវាមានអាយុច្រើនទើបដល់ពេលឈានដល់វ័យបន្ដរពូជ, ហើយបង្កើតកូនតែមួយក្បាលម្ដង។

អង្គការនេះ បន្ថែមថា ៖«ដូច្នេះហើយវាធ្វើឱ្យការសិក្សាស្រាវជ្រាវ និងការការពារពួកគេមានផលពិបាក ព្រោះវាមិនងាយស្រួលក្នុងការយល់ដឹងពីនិន្នាការចំនួននៅលើមាត្រដ្ឋានត្រឹមតែប៉ុន្មានឆ្នាំនោះឡើយ, ដោយឡែកនៅពេលដែលយើងមានការប្រមូលទិន្នន័យដែលមានរយៈពេលជាច្រើនទស្សវត្ស គឺវាមានភាពងាយស្រួលហើយអាចបង្ហាញអំពីនិន្នាការចំនួនសត្វថាតើវាមានការកើនឡើងឬក៏ថយចុះ»។

ក្រោយបានឃើញពីវត្ដមានចំនួនកូនរបស់វាគឺបង្ហាញពីសូចនាករដំបូងដ៏ល្អមួយសម្រាប់ការយល់ដឹងនិងវិភាគពីចំនួនរបស់ពួកវា។ ជាទូទៅ សត្វគឺអាចបង្កាត់ពូជបានលុះត្រាតែមានបរិស្ថានសមស្របដែលអាចផ្ដល់ឳ្យកូនរបស់វាអាចរស់នៅបាន។

មេផ្សោតគឺមានការលះបង់យ៉ាងខ្លាំងតាំងពីពេលចាប់កំណើតកូនរបស់វារហូតដល់បង្កើតកូន, ការទទួលយកសារធាតុចិញ្ចឹមដើម្បីផ្ដល់ដល់រាងកាយរបស់វាឱ្យបានត្រឹមត្រូវនៅពេលពពោះ, បន្ទាប់មកថែរក្សារកូនចាប់តាំងពីពេលកើតដោយបំបៅដោះ ការការពារកូន និងបង្រៀនកូនរហូតកូនរបស់វាក្លាយជាឯករាជ្យ។
សត្វផ្សោតនឹងមិនចង់បន្ថែមនូវបន្ទុកបន្ថែមដើម្បីរកចំណីចិញ្ចឹមនោះទេ ប្រសិនបើពួកវាមានការលំបាកក្នុងការរក់ចំណីដើម្បីរស់ទៅហើយ។

បើតាមអង្គការនេះដដែល ដូច្នេះហើយវត្តមាន និងអវត្តមានរបស់កូនផ្សោត គឺជាការបង្ហាញដំបូងទៅលើសុខភាពនៃចំនួនរបស់វា ហើយតាមរយៈការពង្រីកសុខភាពប្រព័ន្ធអេកូឡូស៊ី, គឺវាអាចជួយដល់ការកើនឡើងនូវចំនួននៃមំសាសីដូចជាផ្សោតជាដើម។ដូចនេះវាគឺជាមូលហេតុដែលពួកយើងសប្បាយចិត្ដយ៉ាងខ្លាំងដែលបានឃើញវត្ដមានផ្សោតក្បាលត្រឡោក (Orcaella brevirostris)! ដែលឃើញមានចំនួនមេ៥ក្បាលកំពុងបណ្ដើរកូនចំនួន៥ក្បាលដែរ, នៅមុខកោះអាចម៍សេះ។

ក្រុមអ្នកអភិរក្សនិយាយថា ៖«ស្ទើតែមិនបាច់និយាយ ពួកយើងពិតជារំភើបចិត្តជាខ្លាំងនៅពេលកំពុងតាមដានរកក្រុមមេនិងកូនផ្សោតទាំងនោះតាមដ្រូន! វាជាការផ្ដល់ក្ដីសង្ឃឹមនិងទឹកចិត្តដែលលទ្ធផលការងាររបស់យើងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅប្រជុំកោះកែបហាក់ដូចជាមានប្រសិទ្ធភាព! យើងនឹងបន្តការងាររបស់យើង ដើម្បីសិក្សារស្រាវជ្រាវ និងការពារថនិកសត្វសមុទ្រទាំងនេះ ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញនៃសមុទ្រសម្រាប់ប្រទេសកម្ពុជា»៕

អត្ថបទទាក់ទង