Close

គម្រោងសាងសង់ប្រឡាយទឹកព្រែកហូរ ដើម្បីរំដោះទឹកបញ្ជៀសការជនលិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ សម្រេចបាន ៩៥% ហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គម្រោងសាងសង់ប្រឡាយទឹកព្រែកហូរ ដើម្បីរំដោះទឹកបញ្ជៀសការជនលិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ សម្រេចបាន ៩៥% ហើយ គម្រោងសាងសង់ប្រឡាយទឹកព្រែកហូរ ដើម្បីរំដោះទឹកបញ្ជៀសការជនលិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ សម្រេចបាន ៩៥% ហើយ

កណ្តាល៖ គម្រោងសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ជៀសការជនលិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ គិតមកទល់ពេលនេះ សម្រេចបាន ៩៥% ហើយ ។ នេះ បើតាម
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បាន ចុះពិនិត្យវឌ្ឍនភាពនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសរដ្ឋបាលក្រុងតាខ្មៅ ត្រូវធ្វើការណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋ កុំឱ្យមានការសាងសង់សំណង់អណាធិបតេយ្យ ឬលក់ដូរនៅតាមមាត់ប្រឡាយ ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព ពិសេសប៉ះពាល់ដល់គុណភាពរបស់ប្រឡាយ។

លោក ប្រាក់ ឡាក់ ប្រធានមន្ទាយធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ប្រឡាយព្រែកហូរនេះមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកនាររដូវវស្សា ពិសេសបញ្ជៀសនៅជំនន់ទឹកភ្លៀងដែលជារៀងរាល់ឆ្នាំ ក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹងនិងរាជធានីភ្នំពេញ តែងតែទទួលរងនៅផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

លោកប្រធានមន្ទីរ បានបន្តថា៖ ប្រឡាយទឹកព្រែកហូរនេះ បានសាងសង់រួចរាល់ ៩៥% គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

គម្រោងស្តារ និងធ្វើច្រាំងព្រែកហូរ (ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត) មានប្រវែងសរុប ៧,២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងនោះ ធ្វើច្រាំងចាក់បេតុង ប្រវែង ៣,៧គីឡូម៉ែត្រ និងធ្វើច្រាំងដាក់សំណាញ់ដែករៀបថ្មភ្នំ ប្រវែង ៣,៥គីឡូម៉ែត្រ ៕

អត្ថបទទាក់ទង